រថយន្ត Starex បុកថ្មចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ហើយក៏មានបុរសម្នាក់ បើកម៉ូតូមកបុកបន្ថែមទៀត

 រាជធានីភ្នំពេញ ៖ 

បុរសម្នាក់បើករថយន្ត​ ហ៊ីយ៉ាន់ដាយ Starex មួយគ្រឿង បុកថ្មចែកទ្រូងផ្លូវ ​បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ហើយក៏មានបុរសម្នាក់ បើកម៉ូតូមកបុកបន្ថែមទៀត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ​១០និង៣០នាទីយប់​ ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០២៤ តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ ស្តុប​ស្ថានទូត​វៀតណាម​ សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ ហ៊ីយ៉ាន់ដាយ Starex មួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ​ 2BH-7206 បើកតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស លុះដល់ចំណុចកើតហេតុ ក៏បើកទៅបុករបាំងថ្មចែកទ្រូងផ្លូវ​ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ភ្លាមនោះក៏មានបុរសម្នាក់ទៀត បើកម៉ូតូមកបុកបន្ថែមទៀត បណ្ដាលអោយរងរបួសស្រាល ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕