Hilux Rally បុកជាមួយរថយន្ត​ FORD Ranger រងការខូចខាត​យ៉ាងដំណំ

 រាជធានីភ្នំពេញ ៖ 

បុរសម្នាក់បើករថយន្ត​ Hilux Rally មួយគ្រឿង បុកជាមួយរថយន្ត​ FORD Ranger បណ្ដាលរងការខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍នេះ ​ស្ថិត​ចំណុចស្តុបបេកាសេ​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៣និង៤៥នាទីទៀបភ្លឺ​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ Hilux Rally ពាក់ស្លាកលេខ ភ្នំពេញ​ 2BY-9496 លុះដល់ចំណុចត្រង់ស្តុប BKC ក៏បានបុកគ្នាជាមួយរថយន្ត​ FORD Ranger ពាក់ស្លាកលេខភ្នំពេញ​ 2BI-6333 បណ្ដាលរងការខូចខាត​យ៉ាងដំណំតែម្តង ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕