បុរសម្នាក់របួ..សធ្ង....ន់ ខណៈជិះម៉ូតូ​ បុ..ក​ជាមួយ​រថយន្ដ​ស៊េរី​ទំនើប​ DEFENDER ត្រង់ផ្លូវបែកជាបួនពេញទំហឹង

 រាជធានីភ្នំពេញ ​៖ 

បុរសម្នាក់​ជិះ​ម៉ូតូ​ HONDA Click មួយគ្រឿង បុក​ជាមួយ​រថយន្ដ​ស៊េរី​ទំនើប​ DEFENDER ​ពេញ​ទំហឹង​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន​ បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​ ត្រូវបានបញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ហេតុការណ៍​នេះបានកើតឡើងកាលពីវេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​២២ ខែមករា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៨៩​ កែង​ផ្លូវ​៥១៦ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់​ ជិះ​ម៉ូតូ​ HONDA Click ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AG-7374 ឌុបគ្នាជិះឆ្លងស្តុបបំបែកជាបួន លុះដល់ចំណុចកើតហេតុ ក៏​បុក​ជាមួយ​រថយន្ដ​ស៊េរី​ទំនើប​ DEFENDER ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BO-1669 ពេញ​ទំហឹង​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន ​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ ក្រោយ​កើត​ហេតុ​ ភាគី​ខាង​រថយន្ដ​ មិនបាន​ទាមទារ​សំណងនោះ ដោយបញ្ចប់រឿង ​យក​រថយន្ដ​ទៅ​ជួសជុលដោយ​ខ្លួនឯង ៕