ក្រុមប្អូនCherry ដែលវាយតប់គ្នា បង្ហោះក្នុងបណ្តាញសង្គម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

 រាជធានីភ្នំពេញ ៖ 

ក្រោយមានការ បញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌកំបូល បានទៅឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើ.ហិ.ង្សា លើក្មេងស្រីម្នាក់នៅខណ្ឌកំបូល នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីយកមកអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថាក្រុមក្មេងស្រីបង្កហិ,ង្សា ទាំងនេះបានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិ.ង្សា នេះតាមបណ្តាញាង្គមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤៕