អគ្គិ..ភ័យ..ឆេះ ផ្ទះប្រជាពលរដ្ឋជាន់ខាងលើ រាលដាលជាបន្តបន្ទាប់ ខ្ទេ..ចអស់១៤ខ្នង បាញ់ទឹកអស់ ៩២ឡានទើបរលត់

 រាជធានីភ្នំពេញ ៖ 

មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ សម្លេងសារ៉ែនរថយន្តពន្លត់អគ្គិភ័យ ទ្រហឹងគ្រប់គោលដៅ ឆ្ពោះទៅបាញ់ពន្លត់ អគ្គិភ័យដែលបានឆាបឆេះផ្ទះជាន់ខាងលើ រាលដាលជាបន្តបន្ទាប់ ផ្ទុះលាន់ទ្រហឹង អស់ចំនួន១៤ខ្នងឯណោះ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ​ ៧និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់មានឈ្មោះ ហង្ស ដារ៉ាតូ ភេទ ប្រុស អាយុ ៤០ឆ្នាំជនជាតិខែ្មរ លក់ដូរ ដោយមិនទាន់ដឹងនៅឡើយថាការឆាបឆេះនេះ ផ្តើមចេញពីអ្វីឲ្យប្រាកដ ខណៈសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ ។ ជុំវិញហេតុការណ៍អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះថ្មប្រក់ស័ង្កសី ទំហំ០៨ម៉ែត្រ x០៨ម៉ែត្រ ជាន់ទី៣ ចំនួន ០១ខ្នង និងបណ្តាលឲ្យឆេះរាលដាលផ្ទះចំនួន ១៣ខ្នងទៀតដែលនៅជាប់ៗគ្នា តែទោះបីជាយ៉ាងណា សមត្ថកិច្ចបានអន្តរាគមន៍ជម្លៀសមនុស្សយកចេញមកបាន គ្មាននរណាម្នាក់ មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ ដោយឡែករង្វង់ប្រតិបត្តិការ នៃការបាញ់ពន្លត់វិញ ​រថយន្តការិយាល័យ​អគ្គិភ័យ​ ចំនួន ២២គ្រឿង បានចុះមកអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ៦៦ឡាន ស្មើនឹង ២៦៤ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍រួមមាន ៖

-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក ។

-រថយន្តអគ្គិភ័យ៧១១ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១២ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង ១២ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក ។ អគ្គិភ័យនេះ បានរលត់ទៅវិញទាំងស្រុង នៅម៉ោង ៩និង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល ៕