ឃាត់ខ្លួននគរបាលម្នាក់ និងបក្ខពួក ខណៈសមត្ថកិច្ចត្រួតពិនិត្យ រកឃើញគ្រឿ..ង..ញៀ..ន៥គីឡូ និង១០០កញ្ចប់តូច ក្នុងរថយន្ត

 រាជធានីភ្នំពេញ ៖ 

កម្លាំងអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ នៅថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២៤​ ម៉ោង១១យប់ សហការ​ជាមួយ​កម្លាំងការិយាល័យ​​ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​​លោក​ឧត្ដមសេនីយ៍​ទោ បេង ដាណារ៉ា ស្នងការរង-លោកឧត្ដមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការ​រង​ ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ដច្បារអំពៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ជា​លទ្ធផល​ឃាត់យានយន្តល្មើស៖ រថយន្តល្មើស ០៤គ្រឿង, ម៉ូតូល្មើស ០២គ្រឿង, ម៉ូតូអត់ពាក់មួក ០១គ្រឿង, ម៉ូតូស្រវឹងជាតិអាល់កុល ០,៤០ឡើង ០១គ្រឿង, រថយន្តស្រវឹងជាតិអាល់កុល ០,៤០ ឡើង ០៤គ្រឿង, ឃាត់ម៉ូតូស្រវឹង ០១គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលច្បារអំពៅ, ឃាត់ខ្លួនជនសង្ស័យ ០២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ រួមមាន ៖

១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

២-ឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់ នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

ក្នុងនោះវត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ៕