រថយន្ត​ឡិចស៊ីស ​បុ...ករបាំងថ្មចែកទ្រូងផ្លូវ ខ្ទេ..ចចំនួន២កង់

 រាជធានីភ្នំពេញ​៖ 

បុរសម្នាក់បើករថយន្ត​ឡិចស៊ីស​មួយគ្រឿង បុករបាំងថ្មចែកទ្រូងផ្លូវ ​បណ្ដាលរងការខូចខាត​ចំនួន២កង់ នៅតាមបណ្ដោយផ្លូវ​ព្រះសីហនុ​ សង្កាត់​វាលវង់​ ខណ្ឌ​៧មករា​ វេលា​ម៉ោង​១យប់ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ ឡិចស៊ីស​ RX330 ពាក់ស្លាកលេខ ភ្នំពេញ​ 2BI-7270 បើកតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិច មកដល់កន្លែងកើតហេតុ ក៏បើកបុករបាំងថ្មចែកទ្រូងផ្លូវ​ បណ្ដាលរងការខូចខាត​២កង់ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕