ករណីឃា..ត..ក..ម្ម វា...យស...ម្លា...ប់បុរសម្នាក់នៅចំការដំឡូងមី សមត្ថកិច្ចប្រើពេល១០៨ម៉ោង ទើបចា....ប់ខ្លួនឃា...តក..របាន

ខេត្តព្រះវិហារ​៖ 

ករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យម្នាក់ បានវាយសម្លាប់ បុរសម្នាក់បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ នៅចំការដំឡូងមី ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី០៧ មករា ឆ្នាំ២០២៤ នៅចំណុចចំការដំឡូងដីក្រហម ក្នុងភូមិសាស្រ្តភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយប្រើរយៈពេល អស់ ១០៨ម៉ោង ទើបបង្ក្រាបជនដៃដល់ជាឃាតករ។

សូមបញ្ជាក់បន្ថែមថា ការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ធ្វើការស្រាវជ្រាវបង្រ្កាប និងបានឃាត់ខ្លួនមុខសញ្ញាជាឃាតករនេះ បានដោយជោគជ័យ ។ ពេលនេះជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕