ក្មេ..ងស្ទា...វជាច្រើនម៉ូតូ ដេញកា...ប់យុវជន២នាក់ របួ...សម្នាក់ ខ្ទេ...ចម៉ូតូយ៉ាងដំណំរួចរត់បាត់

 រាជធានីភ្នំពេញ ៖ 

ក្មេងស្ទាវមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿងដេញកាប់យុវជន២នាក់ បណ្តាលឲ្យរងរបួស នៅខាងក្រោយសាលាពញាក្រែក ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១២យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។

តាមការរៀបរាប់របស់ជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើត គាត់បានជិះម៉ូតូទៅក្លឹបផឹកស៊ី រួចក៏ត្រឡប់មកវិញ មកដល់ស្តុបទួលគោកក៏មានក្រុមក្មេងស្ទាវជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវ ហើយស្រែកថា នោះវា កាប់វា! ភ្លាមនោះពួកខ្លួនភ័យពេក ក៏រត់មកដល់ខាងក្រោយសាលាបញ្ញាក្រែក ត្រូវបានក្រុមក្មេងស្ទាវទាំងនោះ បានធ្វើការដេញកាប់ជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសត្រូវជើង តែម្នាក់ទៀតរត់រួច និងបានរត់ចោលម៉ូតូ ហើយត្រូវក្មេងស្ទាវទាំងនោះ បកក្រោយមកកាប់ម៉ូតូបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានមកដល់ ក៏បាននាំចូលដល់គ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវតាមចាប់ក្មេងស្ទាវទាំងអស់នោះដើម្បីចាត់ការតាមច្បាប់ ៕