ផ្ទុះហិ....ង្សាគ...ប់កែវនិងដបស្រាដាក់គ្នា ខ្លះបែកមុខ ខ្លះសន្ល..ប់ រត់ឈូរចេញមកខាងក្រៅ ឃាត់បាន៦នាក់

 រាជធានីភ្នំពេញ ៖ 

មានការភ្ញាក់ផ្អើលទាំងយប់ ខណៈក្មេងស្ទាវ២ក្រុម បានឈ្លោះទាស់ទែងគ្នា រហូតមានការគប់ដបស្រា បណ្តាលឲ្យខ្លះរបួស ខ្លះសន្លប់រួចរត់ចេញពីក្នុងក្លឹប នឹក EX ផ្អើលមកខាងក្រៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៦នាក់ បញ្ជូនទៅសាកសួរមួយជំហ៊ានសិន ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ៥៥ កែងនឹងផ្លូវ ២៤២ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង២យប់ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននៅមិត្តភក្តិខ្លួនកំពុងតែអង្គុយផឹកស៊ីនៅក្នុងក្លឹបនឹក Ex ស្រាប់តែមានក្មេងស្ទាវ២ក្រុមបានឈ្លោះទាស់ទែងគ្នា រួចក៏វាយតប់គ្នា ឈានដល់ការគប់ដបស្រា និងកែវ បណ្តាលឲ្យមានអ្នករបួស ខ្លះបែកមុខ ខ្លះដួលសន្លប់ ហើយរត់ចេញពីក្នុងក្លឹបចែកជើងគ្នា ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន​។

ភ្លាមនោះសន្តិសុខក្លឹបខាងលើ ក៏បានឃាត់បានចំនួន ៦នាក់បញ្ជូនទៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ ដើម្បីធ្វើសាកសួរនាំ ដោយមិនទាន់ដឹងថា អ្នកណាជាអ្នកបង្ករ អ្នកណាជាជនរងគ្រោះនៅឡើយទេ រង់ចាំមើលកាមេរ៉ាសុវត្ថិភាពរបស់ក្លឹបនឹកExខាងលើសិនទើបដឹង ។ ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់ បាននាំខ្លួនយុវជនទាំង៦នាក់នោះយកទៅបោះដើម្បីធ្វើការសាកសួរនាំ ៕