រថយន្តព្រូស២ គ្រឿង បុកគ្នាពេញមួយទំហឹង ត្រង់ស្តុបបំបែកជាបួន

 រាជធានីភ្នំពេញ៖ 

រថយន្តព្រូស២ គ្រឿង បុកគ្នាពេញមួយទំហឹង ត្រង់ស្តុបបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ លេខ៩២ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តព្រូស មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BF 0561 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩២ ក្នុងទិសដៅពីកើតមកលិច មកដល់ត្រង់ចំណុចស្តុបបំបែកជាបួន ក៏បានបុកគ្នាជាមួយនឹងរថយន្តព្រូសដូចគ្នា ដែលពាក់ស្លាកលេខ ភ្នំពេញ 2BI 0229 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ បណ្ដាលឲ្យរថយន្តទាំង២គ្រឿងនេះ រងការខូចខាតយ៉ាងដំណំ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងនោះ យកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត ៕