អ្នករត់កង់បីម្នាក់ ឈ្លោះជាមួយប្រពន្ធ ឈប់កង់បីលោ....តទឹកពីលើស្ពានជ្រោយចង្វារស...ម្លា...ប់ខ្លួ...ន

 រាជធានីភ្នំពេញ៖ 

បុរសអ្នករត់កង់បីចិត្តខ្លាំងម្នាក់ ឈ្លោះគ្នាជាមួយប្រពន្ធនៅលើកង់បី បែរជាគិតខ្លី ធ្វើអត្តឃាតលោតទឹកពីលើស្ពានជ្រោយចង្វារ លិចបាត់ឈឹង មិនទាន់ដឹងថាស្លាប់ឬក៏រស់នោះទេ ។ ហេតុការណ៍នេះកើតឡើងនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោ១២យប់ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ ។

បើតាមការអះអាងរបស់ស្ត្រីម្នាក់ ដែលត្រូវជាប្រពន្ធរបស់អ្នករត់កង់បីខាងលើ បានរៀបរាប់ទាំងអួលដើមក និងទឹកភ្នែកថា មុនពេលកើតហេតុ គាត់បានជិះកង់បី២នាក់ប្ដីប្រពន្ធតាមផ្លូវ រហូតជជែកវែកញែកឈ្លោះប្រកែកគ្នា លុះពេលបើកឡើងមកដល់លើស្ពានជ្រោយចង្វារ ស្រាប់តែប្ដីគាត់អន់ចិត្តខ្លាំង ក៏សម្រេចចិត្តឈប់កង់បីនៅលើស្ពាន ហើយក៏លោតចុះពីលើស្ពានជ្រោយចង្វារលិចបាត់តែម្តង មិនទាន់ដឹងថាគាត់ស្លាប់ ឬក៏រស់នោះទេ ។ ក្រោយកើតហេតុ សមត្ថកិច្ចក៏បានអញ្ជើញស្ត្រីជាប្រពន្ធរបស់បុរសខាងលើ យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរផងដែរ ៕