រថយន្ត​ឡង់គ្រីស័រ​ បុក..របាំងថ្មចែកទ្រូងផ្លូវ រួចរេចង្កូតទៅបុក...របង រងការខូចខាត​យ៉ាងដំណំ

 រាជធានីភ្នំពេញ ៖ 

បុរសម្នាក់បើករថយន្ត​ឡង់គ្រីស័រ​ បុករបាំងថ្មចែកទ្រូងផ្លូវ​ រួចរេចង្កូតទៅបុករបង បណ្ដាលរងការខូចខាត​យ៉ាងដំណំ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២៤ តាមបណ្ដោយផ្លូវ​ជាតិ​លេខ​៥​ សង្កាត់​ទួល​សង្កែ​ទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ ឡង់គ្រីស័រ​ ពាក់ស្លាកលេខ​បាត់ដំបង​ 2A-3435 តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង មកដល់កន្លែងកើតហេតុ ក៏បើកបុករបាំងថ្មចែកទ្រូងផ្លូវ​រួចរេចង្កូតទៅបុករបង បណ្ដាលរងការខូចខាត​យ៉ាងដំណំ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​ធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕