រថយន្ត បុ..កនិងកិ......នអូសជាច្រើនម៉ែត្រ ស្លា....ប់ស្ត្រីអ្នកធ្វើការរោងចក្រម្នាក់យ៉ាងរ...ន្ធ..ត់ទាំងព្រឹក

 រាជធានីភ្នំពេញ ៖ 

ស្ត្រីម្នាក់ជាកម្មការិនីរោងចក្រ ត្រូវបានរថយន្តកិនស្លាប់យ៉ាងរន្ធត់ ខណៈកំពុងជិះកង់តាមដងផ្លូវ ហើយត្រូវបានរថយន្តម៉ាកគាកូរ៉េឃ្លុប បើកលឿន រេចង្កូតបុកពេញទំហឹង កិនមនុស្សអូសជាប់ពីក្រោមកង់ ស្លាប់យ៉ាងរន្ធត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៧ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ម៉ាកគាកូរ៉េឃ្លុប បិទអក្សរក្រុមហ៊ុន បាន បាន ហ្វាម៉ា ពាក់ស្លាកលេខ ភ្នំពេញ 3B-7729 បើកបរដោយបុរសម្នាក់ឈ្មោះ ហុក បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ទីកន្លែងកំណើតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្នុងទិសដៅស្របទិសគ្នាជាមួយនឹងកង់ ដែលកំពុងជិះដោយស្ត្រីម្នាក់ ជាកម្មការិនីរោងចក្រក្រុមហ៊ុន វ៉ាយអេស មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.​ក ឈ្មោះ រើ ប៊ុនរ៉េត ជាកម្មការិនីរោងចក្រ ។ លុះដល់ចំណុចកើតហេតុ មិនដឹងថាងងុយដេក ឬក៏ងោកនោះទេ ស្រាប់តែរថយន្តនេះ រេចង្កូតមក កង់ រួចកិនមនុស្សចំកង់ខាងមុខផ្នែកខាងស្តាំរថយន្ត អូសជាច្រើនម៉ែត្រ ចំក្បាលរបស់ស្ត្រីរងគ្រោះស្លាប់យ៉ាងរន្ធត់បំផុត ។ ភ្លាមៗអ្នកបើកបររថយន្តភ័យភាំង មិនបានទៅណានោះទេ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី២ និងប្រជាការពារ ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តនិងកង់ ទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕