សិស្សសាលា២នាក់ ត្រូវបានរថយន្តមិនចាំម៉ាកបុ..ករះស្លា....ប់ម្នាក់ ម្នាក់ទៀតរបួសធ្ង....ន់ណាស់ បើករត់បាត់

 ខេត្តតាកែវ ៖ 

សិស្សសាលា២នាក់ ម្នាក់ស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែង ម្នាក់ទៀតរបួសធ្ងន់ណាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូតាមផ្លូវ ត្រូវបានរថយន្តមិនចាំម៉ាក បុករះម៉ូតូ២គ្រឿងទាំងកំរោល រួចប្រញាប់បន្តល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៤ នៅលើផ្លូវខេត្តលេខ១២៣ ចន្លោះគីឡូម៉ែត្រលេខ ៧-៨ ស្ថិតនៅក្នុងភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងរវាង រថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកក្នុងទិសដៅលិចទៅកើត លុះដល់ចំណុចកើតហេតុ រេចង្កូតមកចំណែកផ្លូវខាងជើង ចំហៀងខាងឆ្វេង បុករះម៉ូតូ២គ្រឿង រួមមាន ម៉ូតូម៉ាកហុងដា ( ប៊ីត ) ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1JC-8558 បើកមកពីទិសខាងកើត ដោយ ឈ្មោះ ស្រិន ពិសី ភេទស្រីអាយុ ១៨ ឆ្នាំ មានទីលំនៅភូមិ ពៃ ឃុំ ត្នោត ស្រុក បាទី ខេត្តតាកែវ មុខរបរ សិស្ស (មិនពាក់មួកសុវត្ថិភាព ) ស្លាប់នៅកន្លែងកើតហេតុ និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-9298 បើកមកពីទិសខាងកើត ដោយ ឈ្មោះ មឿន មុន្នីរ័ត្ន ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិជរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មុខរបរសិស្ស (មិនពាក់មួកសុវត្ថិភាព ) រងរបួស ធ្ងន់ ខណៈម៉ូតូ២គ្រឿងនេះ កំពុងជិះក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយក្រោយពីបុកសិស្សសាលាស្លាប់និងរបួសធ្ងន់ហើយនោះ ក៏ប្រញាប់បន្តល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង គ្មានទំនួលខុសត្រូវទាល់តែសោះ និងសង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវរកឃើញរថយន្តបង្កខាងលើនិងអ្នកបើកបរ ដើម្បីមកទទួលទោសតាមច្បាប់ ។

ពេលនេះ សពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបានបញ្ជូនដឹកតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកបាទី។ រីឯវត្ថុតាងម៉ូតូទាំង២គ្រឿង បានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវ និងបំពេញបែបបទបន្តតាមនីតិវិធី ៕