ឆេះរថយន្ដដឹកសិស្ស ​សាលា​ឯកជន​អន្ដរជាតិ​អាយ​ ធី​ ខេ យ៉ាងសន្ធោសន្ធៅ

 ខេត្តកំពង់ស្ពឺ ៖ 

ឆេះរថយន្ដដឹកសិស្ស នៅពេលដឹកសិស្សចេញពី​សាលា​ឯកជន​អន្ដរជាតិ​អាយ​ ធី​ ខេ​ យ៉ាងសន្ធោសន្ធៅ នៅចំណុចផ្លូវ​ជាតិ​លេខ​៤១​ ឃុំពេជ្រមុនី​ ស្រុក​គងពិសី​ ខេត្ដកំពង់ស្ពឺ​ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។ ការឆាបឆេះនេះ មិនទាន់​ដឹងមូលហេតុ​ នោះទេ ខណៈ ​តាមសេចក្ដីរាយការ​ណ៍ពី​សមត្ថកិច្ច​នគរបាល សិស្សានុ​សិ​ស្ស​ដែលជិះក្នុងរថយន្ដមិនមានរងរបួស​ ហើយសមត្ថកិច្ច​នគរបាល​បានអន្ដរាគមន៍​ជួយសង្គ្រោះ​បាញ់​ពន្លត់​ដែលឆេះនេះផងដែរ ៕