ក្មេ...ងទំនើ...ងបើកឆាកប្រយុ...ទ្ធគ្នា មុខវិទ្យាល័យព្រែកស្លែង សមត្ថកិច្ចឃាត់ខ្លួនបាន៦នាក់ហើយ កំពុងបន្តចាប់អ្នកពាក់ព័ន្ធបន្ថែមទៀត

 ខេត្តកណ្តាល ៖ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Mrr Rathana បានប..ង្ហោះវី.ដេអូសកម្មភាពក្មេ..ងទំ..នើងពីរក្រុមវា..យគ..ប់គ្នា ភ្ជាប់ដោយខ្លឹមសារថា៖ អូនៗលេ..ងគ្នា ២៣/០១/២៤ ពូឡើងភ័..យ នៅចំណុចមុខវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រា..វជ្រាវបង្រ្កា..បក្រុមក្មេ..ងទំនើ..ងខាងលើភ្លាមៗ។

បច្ចុប្បន្ន កម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានឃា..ត់ខ្លួនក្រុមក្មេ..ងទំ..នើងដែលធ្វើសកម្មភាពវា..យគ្នាខាងលើ បានចំនួន០៦នាក់ ធ្វើការសាកសួរ និងបន្តស្វែងរកអ្នកដែលពាក់ព័ន្ធបន្ថែមទៀតយកមកចាត់ការតាមនី..តិវិធី ៕