បុរសម្នាក់ បានបោកក្បាល...ផ្កាប់មុខស្លា...ប់ក្នុងថ្លុកឈាម យ៉ាង...រន្ធត់...បំផុត

 រាជធានីភ្នំពេញ​៖ 

បុរសម្នាក់ បានបោកក្បាលផ្កាប់មុខស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត ក្រោយជិះម៉ូតូ ទៅបុកនឹងខឿនចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ១៥ និង១៥នាទី ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៤ ត្រង់ចំណុចលើផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ខណៈ បុរសម្នាក់ ឈ្មោះ ញ៉ឹប សុខា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករព្រូឡានក្រឡុកបេតុង មានទីលំនៅស្ថិតក្នុង ភូមិរោងចក្រ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម បានជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HT-5880 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកខឿនចែកទ្រូងផ្លូវ ហើយក៏ផ្លោងមនុស្សទៅបោកនឹងផ្លូវ បណ្ដាលអោយស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង ។

តាមប្រភពព័ត៌មាន ជនរងគ្រោះឡើងមកភ្នំពេញ រកលុយខំប្រឹងធ្វើការ ដើម្បីរកប្រាក់ទុកការជាមួយមនុស្សជាទីស្រលាញ់ តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅវិញ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំស្រាវជ្រាវនិងដោះស្រាយបន្ត និងប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕