រថយន្ត​ព្រូស បុ..ក..ខឿនផ្លូវ រងការខូច..ខាត..យ៉ាងដំណំ

 រាជធានីភ្នំពេញ​ ៖ 

បុរសម្នាក់បើករថយន្ត​ព្រូស បុកខឿនផ្លូវ បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ កាលពីវេលា​ម៉ោង​២ យប់ថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ​២០២៤ ស្ថិតនៅ​តាមបណ្ដោយ (បឹងកក់​)​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ ព្រូស ​​ ពាក់ស្លាកលេខ ភ្នំពេញ​ 2BG-2470 បើកតាមបណ្ដោយផ្លូវR6 ក្នុងទិសដៅជើងបត់ទៅលិច ក៏ជ្រុលមកបុកខឿនបណ្ដាលរងការខូចខាតតែម្តង ។ ​ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្តព្រូសបានផ្ដល់សំណងទៅកាន់ក្រុមហ៊ុនដើម្បីបញ្ចប់រឿង​ ផងដែរ ៕