បុរសម្នាក់ ធ្លា....ក់ពីលើបង្គោ....លអង់តែនចុះមកក្រោម រងរបួ...សធ្ង....ន់

 រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បានធ្លាក់ពីលើបង្គោលអង់តែនចុះមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផូ សៀងហួត ភេទប្រុស អាយុ២៧ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ៕