ជិះសុទ្ធតែឡានម្តង៣គ្រឿង មានទាំងម៉ូតូ៣គ្រឿងទៀត ដេ..ញ..កា...ប់គេ២នាក់តាមផ្លូវ ជាប់ខ្នោះរបស់សមត្ថកិច្ចស្រុកគិរីវង់

 ខេត្តតាកែវ ៖ 

ក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែល២០នាក់ មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មកបញ្ចេញកំហឹងជាមួយយុវជន២នាក់ កំពុងជិះម៉ូតូតាមផ្លូវ ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅយប់ថ្ងៃចន្ទ១២កើត ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង២៣: ៣០នាទី មានកើតករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបង្កឡើងដោយក្រុមជន សង្ស័យមានគ្នាប្រហែល២០នាក់បានប្រើ ហឹង្សាទៅលើជនរងគ្រោះ ចំនួន២នាក់ រួមមាន ៖

១.ឈ្មោះ នី ចាន់ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ នគរបាលជាតិ មានស្រុកកំណើតភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលអោយរងរបួសក្បាលផ្នែកខាងឆ្វេងដេរចំនួន០៥ថ្នេរ ។

២.ឈ្មោះ ថាន ប៊ុនធីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួសក្បាលលើគុម្ពត្រចៀកផ្នែកខាងឆ្វេងដេរចំនួន០៧ថ្នេរ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាBEAT ពណ៌ខៀវលាយស សេរី២០២២ ពាក់ស្លាកលេខ តាកែវ 1AA-9440 យកទៅប្លុងចោលនៅចំណុចឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយបានរត់គេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាលោកវរសេនីយ៍ទោ យ៉ាង តារា និង លោកវរសេនីយ៍ត្រី នៅ នី អធិការរងព្រហ្មទណ្ឌស្រុក និងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអង្គប្រាសាទ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន​ ៖

១.ឈ្មោះ ឃួន វី ភេទប្រុស អាយុ២០ឆ្នាំមុខរបរសិស្ស មានស្រុកកំណើតភូមិត្រពាំងផុង ឃុំបរសេដ្ឋ ស្រុកបរ

សេដ្ឋ ខេត្តកំពង់ស្ពឺ។

២.ឈ្មោះ ស៊ីម ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងកាត់សក់ មានស្រុកកំណើតភូមិចាស់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

៣.ឈ្មោះ ម៉ាប់ ធារឹទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតភូមិចាស់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

៤.ឈ្មោះ ផាន ផាណុប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតភូមិកន្លង់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

៥.ឈ្មោះ ហេង ភារិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើតភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

៦.ឈ្មោះ ឌី សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតភូមិអូរ ឃុំពន្លៃ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។

៧.ឈ្មោះ លាង ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើតភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

៨.ឈ្មោះ យៀង លីហួ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ មានស្រុកកំណើតភូមិព្រៃត្បែង ឃុំពោធិ៍ម្រេល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

៩. ឈ្មោះ រស់ យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ មានស្រុកកំណើតភូមិតារាជ ឃុំកោះ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហមក្រម៉ៅ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2BH-4837 និងរថយន្តម៉ាកFord ចំនួន០១គ្រឿង រថយន្តម៉ាកCorolla០១គ្រឿង និងម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន ០៣គ្រឿងទៀត បានធ្វើសកម្ម ភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះខាងលើ ។ ករណីនេះសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាខាងលើ ហើយបានសាកសួរ នឹងកសាងសំណុំរឿងតាមនីតិវិធី ៕