អគ្គិភ័យឆេះ អគារឡបោកគក់មួយខ្នង ក្នុងរោងចក្រយីដា យ៉ាងសន្ធោសន្ធៅ

 ខេត្តកណ្តាល ៖ 

មានករណីអគ្គិភ័យឆេះ អគារឡបោកគក់មួយខ្នង ក្នុងរោងចក្រយីដា យ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះដឹកនាំបញ្ជាក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះកម្មករ ដែលនៅក្នុងគ្រោះថ្នាក់នេះដោយមានការសហការពីនាយកដ្ឋានពន្លត់អគ្គិភ័យ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ បុរីប៉េងហួត និងរថយន្តពន្លត់អគ្គិភ័យដែលមាននៅតាមរោងចក្រក្បែរទីតាំងកើតហេតុ។ បច្ចុប្បន្នអគ្គិភ័យត្រូវបានគ្រប់គ្រងបាន៩០% ហើយកម្លាំងយើង និងក្រុមគ្រូពេទ្យកំពុងតែពន្លត់និងសង្គ្រោះបន្ត ៕