ករណីឃា..ត..ក..ម្ម សង្ស័យគូសង្សារបា...ញ់ស..ម្លា...ប់ម្ខាង រួចបា...ញ់ខ្លួនឯងតាមក្រោយ ស្លា...ប់ទាំង២នាក់

 ខេត្តព្រះសីហនុ៖ 

មួយករណីទៀតហើយ មនុស្សអើយមនុស្ស ហេតុអ្វីក៏សាហាវម៉្លេះ ! ករណីឃាតកម្មមួយបានកើតឡើង កំពុងបង្កការភ្ញាក់ផ្អើល ដោយប្រទះឃើញសពមនុស្សប្រុសស្រី២នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមបាញ់ដោយគ្រាប់កាំភ្លើង ។ ឃាតកម្មដ៏សាហាវនេះបានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ចំណុចផ្ទះមួយកន្លែង ដែលស្ថិតនៅម្តុំអូរ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានដឹងជាបឋមថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះរបស់មិត្តភក្តិជួលស្នាក់នៅ ដោយនៅថ្ងៃកើតហេតុនោះ បានមកសុំមិត្តភក្តិស្នាក់នៅ ហើយមិនដឹងជាយ៉ាងម៉េចក៏កើតមានករណីឃាតកម្មនេះតែម្តង ដោយសភាពសពស្លាប់ទាំង២នាក់គូសង្សារ អាចនឹងម្នាក់បាញ់សម្លាប់ម្នាក់ទៀត រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។

ទោះបីជាយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញចម្រុះជាច្រើននាក់ កំពុងបើកការស្រាវជ្រាវ ហ៊ុំព័ទ្ធទីតាំងកើតហេតុធ្វើកោសល្យវិច័យ ពិនិត្យយ៉ាងយកចិត្តទុកដាក់ ខណៈមូលហេតុដែលឈានដល់ការបាញ់សម្លាប់នេះយ៉ាងសាហាវនេះ នៅមិនទាន់ដឹងនៅឡើយ ។