និស្សិតម្នាក់របួ..សធ្ង..ន់ ស្លា....ប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ខណៈជិះម៉ូតូលឿនវ៉ាជែងគ្នា ជ្រុលទៅបុករម៉កពេញទំហឹង

 រាជធានីភ្នំពេញ​៖ 

និស្សិតម្នាក់បានរងរបួសធ្ងន់ ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ខណៈជិះម៉ូតូលឿនវ៉ាជែងគ្នាជាមួយម៉ូតូមួយគ្រឿងទៀត ជ្រុលមកបុកជាមួយរម៉កពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ៤០នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅចំណុច លើផ្លូវ ឧកញ្ញ៉ា ហ៊ុន នាង  ត្រង់ចំណុចមុខ វីន ខែរៈ  ស្ថិតលើផ្លូវបេតុង ក្នុង ភូមិច្រេស សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាង ម៉ូតូ ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1A 3528 (បើកបរទិសដៅពីលិចទៅកើត) បុករម៉ក បណ្តាលអោយអ្នកបើកបរម៉ូតូ ឈ្មោះ អន ចននី (មិនស្គាស់អាស័យដ្ឋាន) មុខរបរ និសិ្សត របួសធ្ងន់ (ស្លាប់) ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ព្រះកុសុមៈ ខណៈភាគីម៉ូតូរីម៉ក ម៉ាក HONDA WAVE  ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1P 1524 (បើកបរពីកើត ទៅលិច) របួសស្រាល អ្នកបើកបរឈ្មោះ ឆោម សុជាតិ ភេទប្រុ អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិក ស្ថានីយ៍សាំង សូគីមិច អាស័យដ្ឋាន ភូមិ អូតានៅ ឃុំ មាន   ស្រុកព្រៃឈរ ខេត្តកំពង់ចាម លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកបុករម៉ក់ ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងតែម្តង ។

ចំពោះករណីនេះសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីម៉ូតូបើកបរលឿនវាជែង ខ្វះការប្រុងប្រយ័ត្ន ទៅបុករម៉ក់ពេញទំហឹងបណ្តាលអោយរបួសធ្ងន់រហូតស្លាប់ខ្លួនឯង ។ ពេលនេះសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕