About Me

header ads

គេជិះម៉ូតូមើលមុខសោះថាគេឌឺ នាំបក្ខពួកកាន់សុទ្ធតែកាំ..បិ...ត ដេញកា..ប់និងគ..ប់គេរបួ..សធ្ង...ន់

 រាជធានីភ្នំពេញ ៖ 

នៅក្មេងណាស់ប្អូន ផ្លូវត្រូវចាស់ប្រដៅណែនាំមិនដើរ នាំគ្នាដើរផ្លូវខុស ក្លាយខ្លួនជាអ្នកគុននិយមខាងកាប់ចាក់ បង្កអសន្តិសុខដល់សង្គម ធ្វើឲ្យឪពុកម្តាយទឹកភ្នែក ប្រៀបដូចមមៀចមិនខ្លាចភ្លើង ទាល់តែដៃជាប់ខ្នោះ ទើបស្តាយក្រោយ លើកដៃមកជូតទឹកភ្នែក វាហួសពេលទៅហើយ ។ តួយ៉ាងក្មេងទំនើងចំនួន ៧នាក់នេះ បានធ្វើសកម្មភាព យកកាំបិត ដេញកាប់និងគប់ បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដេររាប់សិបថ្នេរ ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ប្រៀបដូចសម្លរកំពឹស ។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង២០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឺក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន៧នាក់ ទី១ឈ្មោះ វុធ ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទី០២ឈ្មោះ ជឿន ចាន់ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៣ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី០៤ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៥ឈ្មោះ ហួយ វណ្ណរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី០៦ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី០៧ឈ្មោះ មឿន រ៉េ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះ វត្ថុតាងចាប់យក៖ កាំបិងប៉័ងតោចំនួន០១ដើម ,កាំបិតកែច្នៃចំនួន០២ដើម, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ1KF-7803 ចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JQ-6690 ចំនួន០១គ្រឿង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣និង២០នាទី ជនរងគ្រោះនិងមិត្តភក្តិ មានគ្នា០៥នាក់ ជិះម៉ូតូ០៣គ្រឿង ចេញពីភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះ និងមិត្តភក្តិបើកម៉ូតូដល់ដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា០៧នាក់ ជិះម៉ូតូ០២គ្រឿង ទី១ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ1KF-7803 ចំនួន០១គ្រឿង ទី២ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JQ-6690 ចំនួន០១គ្រឿង និងខ្លះទៀតថ្មើរជើង  ប្រដាប់ដោយកាំបិតប៉័ងតោ ដេញកាប់និងគប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យត្រូវខ្នងជនរងគ្រោះ រងរបួសធ្ងន់ធ្ងរត្រង់ខ្នងចំហៀងខាងស្ដាំ រួចក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ ហើយជនរងគ្រោះត្រូវបានមិត្តភក្តិនាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យលោកសង្ឃ ដេររបួសចំនួន៣២ថ្នេរ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

រហូតដល់វេលាម៉ោង០៤ និង២០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ រួមនិងវត្ថុតាង ត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ ដេញកាប់និងគប់ទៅលើជនរងគ្រោះប្រាកដមែន ដោយសារជនសង្ស័យបានខឹងជនរងគ្រោះ ជិះម៉ូតូមើលមុខឌឺដងពួកគេ (ជនសង្ស័យ) រួចជនរងគ្រោះក៏បានដាក់ពាក្យ បណ្តឹងចំឈ្មោះក្រុមជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕