យុវជន​២នាក់ជិះម៉ូតូ​បុករថយន្ត​ ALPHARD ត្រង់ផ្លូវបំបែកជាបួន បណ្ដាលរងរបួស២នាក់​

 រាជធានីភ្នំពេញ ៖ 

យុវជន​២នាក់ជិះម៉ូតូ​ Dream c125 បុករថយន្ត​ ALPHARD ត្រង់ផ្លូវបំបែកជាបួន បណ្ដាលរងរបួស២នាក់​ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣យប់ទៀបភ្លឺ ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៤ តាមបណ្ដោយផ្លូវ​១៩​ កែង១៧៨​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអីដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន​២នាក់ ជិះម៉ូតូ​ Dream c125 ពាក់ស្លាកលេខ ភ្នំពេញ​ 1AT-3873 ឌុបគ្នាមកពីដើរលេង បើកតាមបណ្ដោយផ្លូវ១៩ ក្នុងទិសដៅពីកើតមកលិច បានបុករថយន្ត​ ALPHARD ពាក់ស្លាកលេខ ភ្នំពេញ​ 2BU-2898 បើកតាមបណ្ដោយផ្លូវ១៧៨ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលរងរបួស២នាក់​ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕