ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ឃុំឆ្នាំ២០២៣ នឹងផ្ដល់ជំនាញបច្ចេកទេសទាន់ពេលវេលា ដល់កសិករនៅតាមមូលដ្ឋានឃុំ-សង្កាត់

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការរៀបចំសន្និសីទសារព័ត៌មានស្ដីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ឃុំឆ្នាំ២០២៣» ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - សន្និសីទ សារព័ត៌មាននេះ មានគោលបំណងធ្វើវឌ្ឍភាពព័ត៌មានជូនបេក្ខជន និងសាធារណជន ឆ្ពោះទៅកាន់ការប្រឡង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០ កន្លែង ដើម្បីឱ្យចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព។  ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើការជ្រើសរើសប្រឡងនិងកំណែប្រឡងសុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគូរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្នា មាន តម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដ ជាប់ ដូចអ្វីដែលសម្តេចមហាបឲរធិបតីនាយក រដ្ឋមន្ត្រី បានលើកឡើងថា “ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ ចិត្ត“។” ឯកឧត្តមរដ្ឋមន្ត្រីបានបើកទូលាយចំពោះការចូលរួមពីសាធារណជនថា “គណៈកម្មការរៀបចំការប្រឡង លើកទឹកចិត្តឱ្យមានការចូលរួមតាមដានជាប្រចាំទាំងអស់គា្នលើដំណើរការនៃការប្រឡងក្នុងឆន្ទៈពិតប្រាកដ និងសូមស្វាគមន៍រាល់មតិចូលរួមដើម្បីស្ថាបនាជាវិជ្ជមាន។”

ទាក់ទងនឹងការជ្រើសរើសមន្ត្រីកសិកម្មឃុំនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា "មន្ត្រីកសិកម្មឃុំដែលជ្រើសរើសថ្មី នឹងជួយផ្ដល់ជំនាញបច្ចេកទេសទាន់ពេលវេលា ដល់កសិករនៅតាមមូលដ្ឋានឃុំ-សង្កាត់សំដៅលើកកម្ពស់ជីវភាពនិងបង្កើនប្រាក់ចំណេញរបស់កសិករ ដោយកាត់បន្ថយថ្លៃដើមជាអតិបរមា។សូមជម្រាយថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ឆ្នាំ២០២៣ត្រូវបានប្រកាសបើកឱ្យបេក្ខជនចុះឈ្មោះប្រឡង ប្រជែងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយការដាក់ពាក្យត្រូវបានបញ្ចប់ បេក្ខជនដែលបានចាប់អារម្មណ៍ និងចុះឈ្មោះក្នុងប្រព័ន្ធមានចំនួន១២,៧៤៤នាក់។

ក្នុងចំណោមបេក្ខជនដែលបានចូលប្រើប្រាស់ប្រព័ន្ធដូចបានរៀបរាប់ខាងលើមានបេក្ខជនចំនួន៧,៤២២នាក់ បានបំពេញ នឹងដាក់ពាក្យ ចូល រួមប្រឡងប្រជែង។ បេក្ខជនដែលបានដាក់ពាក្យទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌ ដែល ស្របតាមនីតិវិធីនៃការប្រឡង និងមានគុណវុឌ្ឈគ្រប់គ្រាន់ដើម្បីក្លាយខ្លួនជាមន្ត្រីកសិកម្មឃុំ ជាពិសេសត្រូវមាន ជំនាញឯកទេសឬបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដែលមានកម្រិតចាប់ពីវិញ្ញាបនបត្រឡើងទៅពាក់ព័ន្ធទៅនឹងវិស័យ កសិកម្ម។ ជាលទ្ធផលបឋម បេក្ខជនដែលត្រូវបានអនុម័តឱ្យចូលរួមប្រឡងមានចំនួន ៣,៣២៩នាក់ ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ជុំវិញគោលបំណង ក្នុងការរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នេះ គឺដើម្បី ផ្តល់ជាព័ត៌មាន និងផ្សព្វផ្សាយ ការប្រឡងប្រជែងដល់ បេក្ខជន បេក្ខនារី នៅតាមបណ្តារាជធានី ខេត្តដែលបាន បញ្ចប់ការសិក្សាមានបទពិសោធន៍ពេញលេញ មានបំណង ចង់ប្រឡង ចូលជាមន្ត្រីកសិកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ត្រូវបានប្រកាសបើកឱ្យបេក្ខជនចុះឈ្មោះប្រឡង ប្រជែងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ។ ក្រោយការទទួលពាក្យត្រូវបានបញ្ចប់បេក្ខជនដែលបានចាប់អារម្មណ៍និងចុះឈ្មោះក្នុងប្រព័ន្ធមានចំនួន១២,៧៤៤នាក់។ក្នុងចំណោមបេក្ខជនដែល បានចូលប្រើប្រាស់ប្រព័ន្ធដូចបានរៀបរាប់ខាងលើ មានបេក្ខជនចំនួន៧,៤២២នាក់ បានបំពេញ នឹងដាក់ពាក្យ ចូល រួមប្រឡងប្រជែង។ ទោះបីជាយ៉ាងនេះក្ដី បេក្ខជនដែលបានដាក់ពាក្យទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌ ដែល ស្របតាមនីតិវិធីនៃការប្រឡង និងមានគុណវុឌ្ឈគ្រប់គ្រាន់ដើម្បីក្លាយខ្លួនជាមន្ត្រីកសិកម្មឃុំជាពិសេសត្រូវមានជំនាញឯកទេសឬបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដែលមានកម្រិតចាប់ពីវិញ្ញាបនបត្រឡើងទៅពាក់ព័ន្ធទៅនឹងវិស័យ កសិកម្ម។ ជាលទ្ធផលបឋម បេក្ខជនដែលត្រូវបានអនុម័តឱ្យចូលរួមប្រឡងមានចំនួន ៣,៣២៩នាក់។