ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ យុវជនម្នាក់របួ.....សធ្ង.....ន់

រាជធានីភ្នំពេញ៖

បុរសម្នាក់បានរងរបួសធ្ងន់ បែកក្បាលក្នុងថ្លុកឈាម ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី ក្រោយជិះម៉ូតូព្យាយាមវ៉ាជែងជាមួយរថយន្តស៊ាំយ៉ុង ដែលកំពុងលឿនដូចគ្នា ហើយត្រូវរថយន្តបើកកៀរបណ្តាលឲ្យដួលបោកទៅលើដងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងព្រៃស ស្ថិតនៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តSSANG YONG lSTANA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.0946 បើកបរដោយឈ្មាះ អ៊ឹម ចន្ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបើកបររថយន្តមានទីលំនៅភូមិគំនុំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមាស ខេត្តព្រៃវែង និងម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 1I.9771 បើកបរដោយឈ្មោះ ហោ សុខស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បើកបរស្របទិសគ្នា ពីជើងទៅត្បូង ដោយជិះម៉ូតូព្យាយាមវ៉ាជែងជាមួយរថយន្តស៊ាំយ៉ុង ដែលកំពុងលឿនដូចគ្នា ហើយត្រូវរថយន្តបើកកៀរបណ្តាលឲ្យដួលបោកទៅលើដងផ្លូវ រងរបួសធ្ងន់ បែកក្បាលក្នុងថ្លុកឈាម ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកទាំងម៉ូតូនិងរថយន្ត ប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕