តារា TikTok Nook Nook រាល់វីដេអូរបស់លោក ដែលបង្ហោះនៅលើបណ្តាញសង្គម តែងតែទទួលបានការសរសើរ និងការគាំទ្រជាច្រើនលេីបណ្តាយសង្គមរបស់ចិន

ភ្នំពេញ  ថ្ងៃទី១០  ខែវិច្ឆិកា  ២០២៣ ៖  មហាជនបានស្គាល់ហើយថា តារា TikTok Nook Nook រាល់វីដេអូរបស់លោក ដែលបង្ហោះនៅលើបណ្តាញសង្គម TikTok និង Facebook តែងតែទទួលបានការសរសើរ និងការគាំទ្រជាច្រើន ដោយសារតែមានមាតិកាមានប្រយោជន៍ សំណើចសប្បាយច្រើន ដល់សង្គម បង្កប់នូវអត្ថន័យអប់រំ សម្រាប់ក្មេងជំនាន់ក្រោយផងដែរ ។ លោក Nook Nook បានបន្ថែមថា «ខ្ញុំគ្រាន់តែធ្វើតាមបេះដូងខ្លួនឯង ធ្វើចេញពីចិត្ត ហើយចូលចិត្តចែករំលែកនូវមាតិកាដែលមានប្រយោជន៍ដល់សង្គមជាតិ និងអ្នកដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំ។ ខ្ញុំពុំដែលប៉ងប្រាថ្នាចង់ល្បីអ្វីនោះទេ»។


ជាក់ស្តែងហ្វេសប៊ុកផេករបស់ លោក Nook Nook ដែលមានឈ្មោះថា Nook Nook idol មានអ្នកតាមដានរហូតដល់ 409k និងតិកតុកមានអ្នកតាមដាន 889.1K និងអ្នកចុចឡាយវីដេអូរហូតដល់ទៅ 14.4M ឯណោះ។ លោកបានលើកឡើងថា"ចង់ផ្ដាំថាជីវិតយើងម្នាក់ៗសុទ្ធតែជួបរឿងលំបាកផ្សេងៗគ្នា មានបញ្ហារៀងៗត្រូវដោះស្រាយ ( ប្រហែលជាត្រូវដោះស្រាយពេញមួយជីវិតព្រោះបើនៅមានជីវិតក៏ត្រូវមានបញ្ហាដើរទទឹមគ្នា) ប៉ុន្តែចង់អោយអ្នកដែលថាខ្លួន ដើរដល់ផ្លូវទាល់នោះ ងាកមកមើលពួកគាត់ដែលអត់ ប៉ុន្តែខំដើម្បីរស់ រៀនប្រឈមមុខនឹងបញ្ហា រួចដោះស្រាយបញ្ហា ដោះថ្ងៃនេះមិនរួច បន្តទៅថ្ងៃស្អែក ថ្ងៃខានស្អែក ហត់សម្រាកបានតែសម្រាកហើយ ត្រូវបន្តទៅមុខទៀត ជីវិតអ្នក អ្នកអាចនឹងគិតថាអត់ប្រយោជន័នៅពេលដែលដល់ចំណុចសូន្យ  តែវាមានតម្លៃណាស់សម្រាប់អ្នកដែលគេស្រលាញ់អ្នកពិត ។ ស្រលាញ់ខ្លួនឲ្យច្រើនៗ កុំដាក់សម្ពាធខ្លួនឯងខ្លាំងពេក 😍🥰"

ក្រៅពីនេះលោក Nook Nook គឺជាមនុស្សដែលចូលចិត្តចែករំលែកនូវក្ដីស្រលាញ់ នឹងការរាប់អាន និងសារលើកទឹកចិត្តដល់មហាជនតាមរយៈការបង្កើតនូវមាតិការអប់រំ មានខ្លឹមសារ មានប្រយោជន៍ដល់អ្នកទស្សនា សម្រាប់ការយកទៅអនុវត្តន៍តាម ឬត្រិះរិះពិចារណា។ មិនត្រឹមតែប៉ុណ្ណោះលោក Nook Nook ក៏បានបរិច្ចាគនូវថវិកា ផ្ទាល់ខ្លួន ជួយដល់កុមារកំព្រា និង មនុស្សចាស់ជរាផងដែរ៕