ទីងតុង ចេញ Teaser បទថ្មី ចាក់ដោតផ្លូវចិត្តសន្លប់…

០៦ វិច្ឆិកា ២០២៣. អតីត បេក្ខជនកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភាពលោក The Voice Cambodia រដូវកាលទី៣ ឈិត សុវណ្ណនិមិត្ត ដែលត្រូវបានប្រិយមិត្តអ្នកគាំទ្រ ស្គាល់គាត់ថា ទីងតុង បានចេញផ្សាយបទថ្មីនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ជាបន្តបន្ទាប់ ក្រោយពីបានបញ្ចប់នូវកម្មវិធីប្រលងចម្រៀង។ 





វីដេអូចម្រៀងផ្លូវការបទ ទាមទារ ទេីបតែបានចេញផ្សាយ ទីងតុងក៏បានរៀបចំចេញផ្សាយនៅបទចម្រៀងបែប Sad Love Song ដែលមានចំណងជេីងថា «គ្មានសិទ្ធិ» piano version ដែលបានបង្ហោះជាវីដេអូខ្លី teaser ឲ្យបណ្តាអ្នកគាំទ្របានទស្សនា នឹងទន្ទឹងរង់ចាំថ្ងៃបានទស្សនា និងស្តាប់នូវបទពេញផងដែរ។ 




ទីងតុង បាននិយាយថា «ខ្ញុំនឹងបន្តធ្វេី មិនឈប់ ហេីយក៏មិនបោះបង់ ព្រោះខ្ញុំជឿថា សិល្បៈរបស់ខ្ញុំគឺជាវេទមន្ត នឹងជួយកំសាន្ត និងនៅក្បែរដល់ប្រិយមិត្តអ្នកគាំទ្ររបស់ខ្ញុំ»។

គួររំឮកផងដែរថា ទីងតុងគឺជាសិល្បករមួយរូប ដែលមានទស្សនិកជន ស្គាល់ច្រើនមកហើយដែរ ជាពិសេសរូបគេមានសមត្ថភាពដ៏ពូកែលើផ្នែកសិល្បៈជាច្រេីនទម្រង់ដូចាជា ច្រៀង និងនិពន្ធចម្រៀង ពិធីករ អ្នកអានពត៌មាន តារាសម្តែង អ្នកផលិតមាតិការ និងអ្នកច្រៀងភ្លេងការដែលជាតន្ត្រីបែបប្រពៃណីបុរាណ ហើយកន្លងមក តារាចម្រៀងបុរាណរូបនេះក៏ធ្លាប់បានចេញបទចម្រៀងផ្ទាល់ខ្លួនជាច្រៀង ដែល Hit song របស់គាត់មានចំណងជើងថា «បើសិនបេះដូងចេះនិយាយ» ផងដែរ៕