កញ្ញា Kim Reachny ល្បីធ្វើវីដេអូខ្លីៗផ្នែកសម្ដែង POV ហាក់មានប្រជាប្រិយភាពនិង ការគាំទ្រពីមហាជនជាច្រើន

 លោកអ្នកប្រាកដ៍ជាបានស្គាល់ កញ្ញា គីម រាជនី ដែលជា Content Creator មួយរូបចូលចិត្តផលិតវីដេអូបែប សាច់រឿងខ្លីៗ កប្លែង អប់រំ ដែលកញ្ញា ជាអ្នកសម្តែងផ្ទាល់ម្នាក់ឯង ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ។



មហាជនចាប់ផ្តើមស្គាល់កញ្ញា Kim Reachny ដំបូងជា Content Creator ចែករំលែកចំណេះដឹងទូទៅផ្នែកស្ថាបត្យកម្ម ហើយស្គាល់កាន់តែច្រើនឡើងនៅពេល គាត់បានចាប់ផ្តើមនាំយកContent ផ្នែកសម្ដែង POV សប្បាយៗ  ដែលនៅស្រុកខ្មែរយើងមិនទាន់មានអ្នកធ្វើ Content បែបនេះ នៅឡើយ ។



កញ្ញា Kim Reachny បានធ្វើអោយម្នាក់ៗស្គាល់ពី Content POV សម្តែងម្នាក់ឯងក៏អាចបង្កើតចេញជាសាច់រឿងប្លែកៗខុសពីសាច់រឿងមានធម្មតា មាន តួអង្គក្នុងសាច់រឿង POV មានឈ្មោះប្លែកៗ មិនដែលដាក់ជាន់គ្នានោះទេ ។

វីដេអូ នីមួយៗដែលកញ្ញា Kim Reachny បានបង្ហោះនៅក្នុងបណ្តាញសង្គម ពិតជាមានអ្នកចូលមើលយ៉ាងច្រើន ដោយគិតមកដល់បច្ចុប្បន្ន ទំព័រហ្វេសប៊ុកផេក របស់កញ្ញា Kim Reachny  មានអ្នក Follower រហូតទៅដល់ 227K  និង TikTok មានរហូតទៅដល់ 3M Follower និង 88,7 លានឡាច ដែលជាចំនួនមួយច្រើនលើសលប់គួរអោយកត់សម្គាល់ផងដែរ ។  

មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងឆ្លាត ប៉ុណ្ណោះទេ កញ្ញា Kim Reachny ជាបុគ្គលម្នាក់ពោពេញទៅដោយចំណេះដឹងខ្ពស់ តែងតែចែករំលែកនៅ បទពិសោធន៍ក្នុងជីវិត ការលើកទឹកចិត្ត និង រឿងរ៉ាវផ្សេងៗដែលកញ្ញាបានជួប ទៅប្រិយមិត្តដែលបានគាំទ្រកញ្ញាកន្លងមក ។

គួររំលឹកផងដែរថា កញ្ញា Kim Reachny មិនត្រឹមជា Content Creator លេងសប្បាយក្នុង Social Media ប៉ុណ្ណោះទេ សព្វថ្ងៃ កញ្ញា គីម រាជនី ក៏ជាស្ថាបត្យករផ្នែកខាងក្នុងម្នាក់ មានក្រុមហ៊ុនឈ្មោះ Merge Design Studio ហើយ កញ្ញា គីម រាជនី បានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មខាងក្នុងនៅ សកលវិទ្យាល័យ Limkokwing នៅឆ្នាំ 2018 ផងដែរ ។