លោក រស់ រាជ្ជសាល លេចធ្លោ និងមានប្រជាប្រិយភាព ខ្លាំងមួយរយៈចុងក្រោយនេះ

 ពិតណាស់ជឿថាប្រិយមិត្តពិតជាបានស្គាល់រួចមកហើយពីលោក រស់ រាជ្ជសាល ដែលមានភាពល្បីល្បាញខ្លាំងកាលពីថ្មីកន្លងទៅនេះ ត្រូវបានគេស្គាល់លោកតាមរយៈ រូបសម្បត្តិដ៍សង្ហាជាមួយសាច់ដុំ ដ៍ទាក់ទាញ ជាច្រើនសន្លឹកនៅលើបណ្តាញសង្គមនៅកាលពីកន្លងទៅនេះ ។ 



មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហារ លោក រស់ រាជ្ជសាល ជាតារាម៉ូដែល និងជាតារាសម្តែងដ៍មានប្រជាប្រិយភាពម្នាក់នាពេលកន្លងមក លោកតែងតែមានសកម្មភាពសម្តែងក្នុងភាពយន្ត និងដើរម៉ូដែលនៅក្នុងព្រឹត្តិការធំៗជាច្រើនកន្លងមកនៅក្នុងវិស័យសិល្បៈ ។



បើងាកមកមើលពីអាជីពការងាររបស់កំលោះសង្ហា រស់ រាជ្ជសាល វិញ មិនត្រឹមតែជាតារាសម្តែង និង តារាម៉ូដែលល្បីនោះទេ លោកក៏ជាអ្នករកស៊ីម្នាក់ ហើយក៏ជាគ្រូបង្ហាត់កីឡាដ៏ជំនាញទៀតផង ។




លើសពីនេះទៀតនោះ គឺលោក រស់ រាជ្ជសាល ក៏ត្រូវបានគេដឹងថាជាអ្នកធ្វើការងារលើយន្តហោះ (Cabin Crew) ដែលបច្ចុប្បន្នកំពុងបម្រើការងារនៅក្រុមហ៊ុនអាកាសចរណ៍មួយក្នុងក្រុងភ្នំពេញ ។



ថ្មីនេះៗ លោក រស់ រាជ្ជសាល បានភ្ជាប់ពាក្យជាមួយអ្នកជំនួញដ៍ល្បីល្បាញម្នាក់ប្រចាំប្រទេសកម្ពុជា ដែលគ្រប់គ្នាបានស្គាល់ច្បាស់ពីអ្នកជំនួញរូបនេះ ។