ក្រឡេកមើលសម្រស់ កញ្ញា Kim Reachny តារាសម្តែង និងជា Influencer វ័យក្មេងដ៏មានប្រជាប្រិយភាពនិងទេពកោសល្យ

 កញ្ញា Kim Reachny  មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងពោពេញទៅដោយសមត្ថភាពសម្តែង និងជាអ្នកផលិតវីដេអូបែបអប់រំ កប្លែងខ្លីៗ ហើយទទួលបានការគាំទ្រ និងអ្នកទស្សនាជាច្រើន នៅលើបណ្តាញសង្គមថែមទៀតផង។ 



ស្រីស្អាត Kim Reachny  មិនត្រឹមតែមានសម្រស់ស្រស់ស្អាត តែកញ្ញា ក៍ជាបុគ្គលម្នាក់ពោពេញទៅដោយចំណេះដឹង និង ហើយតែងតែចែករំលែក បទពិសោធន៍ល្អៗ និងគន្លឹះខ្លះៗជាច្រើន ទៅដល់យុវជនជំនាន់ក្រោយទៀតផង ។



កញ្ញា Kim Reachny  បានថ្លែងប្រាប់ TV5 អោយដឹងថា ទម្រាំកញ្ញា មកដល់ចំណុចនេះមិនមែនជារឿងងាយស្រួលនោះទេ គឺត្រូវឆ្លងកាត់នូវបញ្ហា ឧបសគ្គរាំងស្ទះជាច្រើន បរាជ័យរាប់ភ្លេចតែក៍មិនបោះបង់ បន្តដំណើរទៅមុខ ពេញចិត្តនិងស្រឡាញ់អ្វីដែលយើងមាន ហើយព្យាយាមអត់ធ្មត់ ដើរទៅតាមក្តីស្រម៉ៃ និងបេះដូង ។



ក្រឡេកមកមើលជីវិតពិតក្រៅពីរ Content Creator និង Influencer របស់កញ្ញា Kim Reachny បានបង្ហាញពីស្ទាយហ្វេស្សិនប្លែកៗខាងក្រៅរឿងយ៉ាងគួរឱ្យចាប់អារម្មណ៍។ ស្ទាយរបស់ Kim Reachny មានច្រើនប្លែកៗខុសគ្នា ទាំងសម្លៀកបំពាក់បែប Fashion ទាន់សម័យ ការលេងទឹកមុខស៊ិចស៊ី រួមទាំងការតែងខ្លួនបែប Cute Cute គួរឱ្យស្រលាញ់ និងបែបយុវវ័យសម័យថ្មីដ៏ទាក់ទាញផងដែរ៕




គួររំលឹកផងដែរថា មិនត្រឹមតែជាអ្នកផលិតវីដេអូដ៍ល្បីម្នាក់នៅក្នុងបណ្តាញសង្គម កញ្ញា Kim Reachny ក៍ជាបុគ្គលម្នាក់តែងតែសកម្មនៅក្នុងការងារសប្បុរសធម៌ ហើយក៍តែងតែងចូលរួមជួយការងារនៅក្នុងសង្គមជាច្រើនដូចជា ជួយដល់អ្នកខ្វះខាត កុមារកំព្រារ ជនពិការភាព និងមន្ទីពេទ្យផងដែរ ។