ក្រុមក្មេងទំនើង២ក្រុមវាយកាប់ចាក់គ្នា ត្រូវនគរបាលចាប់ឃាត់ខ្លួន

ខេត្ត ប៉ៃលិន ៖ 

មានក្រុម ក្មេង ទំនើង ចំនួន០២ក្រុម បានប្រេីអំពើហិង្សា វាយកាប់ចាក់គ្នា និងយកគដុំ ថ្មគប់គ្នាទៅវិញ ទទៅមក បណ្តាលឱ្យរងរបួសម្នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង ប្ប្រហែ៣ និង៣០ នាទីរសៀលថ្ងៃទី ២៤ ខែ កញ្ញា  ឆ្នាំ ២០២៣  នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោពីធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងខាងលើ ក៍នាំគ្នាគេចខ្លួនបាត់។



ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ៖ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង២០នាទី ព្រឹក កម្លាំងនគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ចុះស្រាវជ្រាវស៊ើបអង្កេត កំណត់មុខសញ្ញាក្មេងទំនើងទាំង០២ក្រុមខាងលើ ក៍ឈានដល់ចាប់ឃាត់ខ្លួន យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មាន ឈ្មោះ ដូច ខាងក្រោម  ៖ ក្រុម ទី០១  មានគ្នា ០៣នាក់  ដោយ០២នាក់គេចខ្លួនបាត់។ ទី១- ឈ្មោះ  ខ្នា  ប្រុស  ភេទប្រុស  អាយុ ២០ឆ្នាំ  មុខរបរ បុគ្គលិក ក្រុមហ៊ុន  រស់នៅភូមិ ទួលខៀវ  សង្កាត់ ប៉ៃលិន  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន  (គ្មានរបួស) ជាមុខសញ្ញាចាស់ក្មេងទំនើងមិនរាងចាល។ ក្រុមទី០២ . មាន គ្នា ចំនួន ០៣ នាក់ ៖ ទី១- ឈ្មោះ  អាន  ធនិន  ភេទប្រុស  អាយុ ១៩ ឆ្នាំ  មុខរបរកម្មករ  រស់នៅភូមិ កំពង់ ចម្លង ក្រោម  ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ   ខេត្តប៉ៃលិន  (របួសកូនដៃស្រាល ) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខបាត់ដំបង1AT-5813 (ម៉ូតូខូចខាតមធ្យម)។ ទី២- ឈ្មោះ  ហេង  សុជាតិ  ហៅ  កច់  ភេទប្រុស  អាយុ ២០ឆ្នាំ  មុខរបរ មិន ពិត ប្រាកដ  រស់នៅ ភូមិ បឌិននៀវ  សង្កាត់ ប៉ៃលិន  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន  (គ្មានរបួស) ជាមុខ សញ្ញា ចាស់  ក្មេង ទំនើង មិន រាងចាល  អ្នកជិះពីខាងក្រោយ។ ទី៣- ឈ្មោះ  រិទ្ធិ  តារ៉ា  ភេទប្រុស  អាយុ ២០ឆ្នាំ  មុខរបរ កសិករ  រស់នៅភូមិ ដីក្រហម  សង្កាត់ អូរតាវ៉ៅ  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន  (គ្មានរបួស) អ្នកជិះពីក្រោយ។


ប្រភពដដែលបន្តទៀត កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣  វេលា ម៉ោង ប្ប្រហែ២ និង១៥ នាទីរសៀល ក្រុមក្មេងទំនេីងក្រុមទី ០១  មាន គ្នា ចំនួន០៣នាក់    បាន ជិះម៉ូតូ ទៅឈប់អង្គុយលេង និងផឹកស្រាបៀរនៅចំណុច សួនអាពាហ៍ពិពាហ៍ ភូមិ/សង្កាត់ខាងលើ ដល់វេលាម៉ោង កេីតហេតុ ខាង លេី  ស្រាប់ តែមានក្រុមក្មេង ទំនើង ក្រុមទី ០២  ជិះម៉ូតូចំនួន ០១ គ្រឿង  មាន គ្នា  ០៣នាក់  បាន ជិះម៉ូតូទៅមកៗ  របៀបឌឺដងដាក់ក្រុមក្មេងទំនេីងក្រុមទី ០១  រួច ក្រុម ក្មេង ទំនើង ទាំង ០២ក្រុម  ក៏បាន វាយគ្នា  និងរេីសដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរបួសចំកូនដៃស្រាល០១នាក់ និងខូចខាតអាវម៉ូតូទាំងសងខាង និងភ្លើងមុខក្រោយមធ្យម។ ក្រោយពីសមត្ថកិច្ច ធ្វើការសាកសួរក្រុមក្មេងទំនើងទាំង២ក្រុម ខាងលើបានឆ្លើយសារភាពថាពួកគេពិតជាបានយកដុំថ្មគប់គ្នាទៅវិញទៅមក ពិតប្រាកដមែន។ វត្ថុតាងដកហូតសរុបរួមមាន៖

១-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AT-5813 ចំនួន០១គ្រឿង។

២-ដុំថ្មចំនួន០៣ដុំ។ 

ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនក្មេងទំនើងទាំង០៤នាក់ រួមទាំងវត្ថុតាងជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕