ក្រោយពេលឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនម្នាក់នគរបាលអន្ទងតាមចាប់អ្នកប្រើប្រាស់ប្រុសស្រី២នាក់បន្ថែមទៀត

ខេត្តប៉ៃលិន ៖ 

ក្រោយពេលនគរបាលស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ និងទាក់ទងស្រាវជ្រាវដោយអន្ទងរហូតដល់ចាប់ឃាត់ខ្លួនអ្នកទិញគ្រឿងញៀនយកទៅប្រើប្រាស់២នាក់បន្ថែមទៀត។ ហេតុការណ៍នេះ បានធ្វើឡើង នៅវេលាម៉ោង៤ និង០០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិខ្លុង  សង្កាត់អូរតាវ៉ៅ  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន។





ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ឈុន  លីហួ  ភេទប្រុស អាយុ៣៣ឆ្នាំ (មុខសញ្ញាចាស់) និងបានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកកICE) ចំនួន ០១កញ្ចប់ ទូរស័ព្ទចំនួន០២គ្រឿង និង ម៉ូតូម៉ាកហុងដាឌ្រីម 2017 ពណ៍ខ្មៅ  ពាក់ស្លាលេខប៉ៃលិ ន1B-3131 ចំនួន ០១គ្រឿង។ ក្រោយមកបានបន្តទៅឃាត់ខ្លួនអ្នកកម្មង់ទិញថ្នាំញៀនចំនួន០២នាក់ផ្សេងទៀត នៅគោលដៅទី០២។ ស្ថិតនៅចំណុចផ្លូវបំបែកជាបីស្ថិតភូមិចំកា កាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ទី១. ឈ្មោះ  មិត្ត  សាន  ភេទស្រី  អាយុ  ២០ឆ្នាំ  បច្ចុប្បន្នរស់នៅ  ភូមិចំកាការហ្វេ  សង្កាត់ទួលល្វា  ក្រុង/ខេត្តប៉ៃលិន។ ទី២. ឈ្មោះ  គា  លឹម  ភេទប្រុស  អាយុ  ៣៣ឆ្នាំ  បច្ចុប្បន្នរស់នៅភូមិប៉ាហុីជេីង  សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។ ក្នុងករណីខាងលើកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ ប្រុសស្រី ទាំង០៣នាក ព្រមទាំងវត្ថុតាង ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីធ្វើការសាកសួរ និង អនុវត្តនីតិវិធីបន្ត៕