អតីតមេឃុំស្ទឹងកាច់ បើកបររថយន្តក្នុងទីប្រជុំជនដោយល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿង

ខេត្តប៉ៃលិន ៖ 

រថយន្ត១គ្រឿងបើកបរដោយអតីតមេឃុំស្ទឹងកាច់ ក្នងល្បឿនលឿន បុកជាមួយម៉ូតូកង់បីលក់នំប៉័ងសាច់១គ្រឿង ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងរបួស០៣នាក់ ខូចខាតម៉ូតូ ធ្ងន់០២គ្រឿង រថយន្តខូចខាតធ្ងន់០១គ្រឿង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥ ព្រឹកនាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។



ប្រភពព័ត៍មានបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ កង ថេង ភេទប្រុស អាយុ76ឆ្នាំ ជាអតីតមេឃុំស្ទឹងកាច់ រស់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដោយបើកបររថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ស៊េរីឆ្នាំ2005 ពាក់ផ្លាកលេខ ប៉ៃលិន 2A -7516 (ខូចខាតធ្ងន់) ។ អ្នកបើកបរម៉ូតូឈ្មោះ ផិត បូរី អាយុ ២០ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ដោយបើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ផ្លាកលេខ បាត់ដំបង 1U-6271។​​ អ្នកបើកបរម៉ូតូកង់បី ឈ្មោះ ឆាន់ សុផាត ភេទប្រុស អាយុ៥៧ឆ្នាំ និងអ្នករួមដំណើរឈ្មោះ សេះ ស្រីចិន ភេទស្រី អាយុ៣៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសួនអំពៅកើត សង្កាត់/ក្រុង/ខេត្ត ប៉ៃលិន។ 



មូលហេតុនៃគ្រោះថ្នាក់ ដោយសារអ្នកបើកបររថយន្តបង្ក បើកបរនៅទីប្រជុំជនក្នុងល្បឿនលឿន ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាជាមួយម៉ូតូ កង់បី ហើយបុកពីក្រោយពេញទំហឹង ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសតែម្តង។ បច្ចុប្បន្ន វត្ថុតាងត្រូវកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនិតិវិធី៕