បើកបរម៉ូតូឆ្លងផ្លូវអត់មើលឆ្វេងស្តាំ ត្រូវរថយន្តបុកពេញទំហឹងរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង (រថយន្ដនិងម៉ូតូ) បើកបរបញ្ច្រាសទិសគ្នា នៅចំណុចមុខផ្សារតាប៉ាច បណ្ដាលឲ្យមនុស្សរងបួសធ្ងន់ (សន្លប់) ខូចខាតរថយន្ដ០១គ្រឿងកម្រិតស្រាល និងម៉ូតូ០១គ្រឿងកម្រិតស្រាល ។​ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីរងគ្រោះ មាន ឈ្មោះ ណែម រីន ភេទ ប្រុស អាយុ៣០ឆ្នាំ (មុខរបរអាជីវករ)មានទីលំនៅបច្ចុប្បន្ននៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដោយបើកបររថយន្ដម៉ាកអុីស៊ុយៗ ដុយមិច ពណ៌សរ ស្លាកលេខ 6387 (គ្មានរបួស) ។ ចំណែកភាគីបង្កមាន ឈ្មោះ នឿន ពិសិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ បើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1C-8056 (រងរបួសធ្ងន់)។ ប្រភពបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរ ដោយមនុស្សបើកបរ ខ្វះការប្រុងប្រយ័ត្ន ដោយបត់ឆ្វេងឆ្លងផ្លូវមិនមើលឆ្វេងស្តាំ ។ បច្ចុប្បន្ន: វត្ថុតាង ម៉ូតូ និងរថយន្ត ត្រូវបាននគរបាលយកទៅរក្សាទុកនៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់។ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕