នគរបាលឆ្មក់ចាប់ឃាត់ខ្លួនប្រជាពលរដ្ឋនាំគ្នាលួចលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង

ខេត្តប៉ៃលិន ៖ 

ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី នាំគ្នាអង្គុយលេងល្បែងយ៉ាងពពាក់ពពូន ដោយ អត់នាំគ្នាចេញទៅធ្វើការងារដើម្បីជីវភាព ត្រូវកម្លាំងនគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលរដ្ឋបាលសាលាក្រៅ ឆ្មក់ចុះទៅចាប់ឃាត់ខ្លួន ដើម្បីអប់រំណែនាំ ខណ:អ្នកខ្លះស្ទុះរត់ផ្លោះរបងរហែកខោអាវ ខ្លះទៀតធ្លាក់ទឹកស្រះ ដាច់ស្បែកជើង គេចខ្លួនទាន់ពេល ដោយនៅសេសសល់មួយចំនួនត្រូវចាប់ឃាត់ខ្លួនបាន៩នាក់។ 




ហេតុការណ៍នគរបាលឆ្មក់ចុះបង្ក្រាបនេះ បានកើតឡើងនៅវេលាម៉ោង០២ និង០០នាទីរសៀ លថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ បុរសស្រ្តី ដែលលេងល្បែងបៀរចំនូន០៩នាក់ ដែលត្រូវនគរបាលចាប់ឃាត់ខ្លួន មានឈ្មោះដូចតទៅ ៖ ទី១. ឈ្មោះ  ឈុន  ឡូ  ភេទប្រុស  អាយុ៥០ឆ្នាំ ជាកសិករ ទី២. ឈ្មោះ ហៀប វ៉ា ភេទប្រុស  អាយុ៤៧ឆ្នាំ ជាកសិករ ទី៣. ឈ្មោះ  ឆុន  ប្រុញ  ភេទប្រុស  អាយុ៤៣ឆ្នាំ ជាកសិករ ទី៤. ឈ្មោះ  បុល  បៀន  ភេទប្រុស  អាយុ២១ឆ្នាំ ជាកសិករ ទី៥. ឈ្មោះ  ស៊ាន  ផា  ភេទស្រី  អាយុ៥២ឆ្នាំ ជាកសិករ ទី៦. ឈ្មោះ  កេស  រីករាយ  ភេទប្រុស  អាយុ៤៣ឆ្នាំ  ជាកសិករ ទី៧. ឈ្មោះ  ជា  ភណ័្ឌ  ភេទប្រុស  អាយុ៣៦ឆ្នាំ ជាកសិករ។ ចំណែកវត្ថុតាងរួមមាន លុយ  ចំនួន១៤,០០០រៀល កន្ទេល ០១ ផ្ទាំង បៀរ០១ហ៊ូ ភួយសម្រាប់ក្រាល១ផ្ទាំង។ ម៉ូតូចំនួន០២ គ្រឿង   ។​ បច្ចុប្បន្នអ្នកលេងល្បែងស៊ីសងបៀរទាំងអស់ ត្រូវបានធ្វើការអប់រំណែនាំ នឹងធ្វើកិច្ចសន្យារាងចាលរួចអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ៕