នគរបាលឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ លុះសួរនាំឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត

ខេត្តប៉ៃលិន ៖ 

កម្លាំងនគរបាលក្រុងប៉ៃលិន ចុះល្បាតតាមភូមិសាស្ត្រក្នុងមូលដ្ឋានក្រុងប៉ៃលិន លុះដល់ចំណុចផ្លូវលំមួយខ្សែ ខាងក្រោយភ្នំយ៉ាត ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ លុះឃាត់ខ្លួនសួរនាំ និងឆែកឆេរលើដងខ្លួន ប្រទះឃើញគ្រឿងញៀន និងសម្ភារ:ប្រើប្រាស់មួយចំនួន។  


ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យមាន ឈ្មោះ លាង ហេង  ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ប្រភពបន្តទៀតថា មុនពេលកើតហេតុ នគរបាលបានចុះល្បាត លុះសង្ស័យ ក៏ឆែកឆេរទៅលើ មនុស្សប្រុសម្នាក់ ស្រាប់តែរកឃើញថ្នាំញៀន និងសម្ភារ:ជក់គ្រឿងញៀនមួយចំនួន។



បើតាមការឆ្លើយរបស់ជនសង្ស័យ បានសារភាពថា ថ្នាំញៀនដែលខ្លួនបានទិញកន្លងមក គឺទិញពីឈ្មោះ គង់ ភេទប្រុស នៅចំណុចចំការស្វាយជើងភ្នំខៀវ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ក្រោយមកនគរបាល បានធ្វើការចុះស៊ើបអង្កេត និងស្រាវជ្រាវទៅដល់ទីតាំងខាងលើ បានបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មៀង មាន ហៅ ខៃ គង់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន០២កញ្ចប់ (ធំ០១កញ្ចប់)។ នគរបាលដកហូត ម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០២កញ្ចប់ ធំ០១កញ្ចប់ ទម្ងន់៩,២៥ក្រាម សាច់ថ្នាំសុទ្ធ។ ជញ្ចីងថ្លឹងថ្នាំញៀន០១គ្រឿង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន ចំនួន០១ដុំ ទូរស័ព្ទដៃចំនួន០២គ្រឿង។ ម៉ាកVivo ពណ៌ខៀវ ចំនួន០១គ្រឿង។ ម៉ាកnokiaពណ៌ខៀវ ចំនួន០១គ្រឿង។ ម៉ូតូចំនួន០៣គ្រឿង ម៉ាក ហុងដាវ៉េវ (honda wave rsx ) ពណ៌ខ្មៅ គ្មានផ្លាកលេខ១គ្រឿង។ ម៉ូតូម៉ាក yamaha exciter ពណ៌ខ្មៅ គ្មានផ្លាកលេខ០១គ្រឿង។ ម៉ូតូស៊េរីចាស់ គ្មានផ្លាកលេខ០១គ្រឿងនិងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ ករណីខាងលើនេះ ជនសង្ស័យ រួមទាំងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕