តារាសម្តែង រស់ រាជ្ជសាល បញ្ចេញសាច់ដុំ 6 pack ទាំងកង់ៗតែម្តង

 



ភ្នំពេញ 21 សីហា ២០២៣

តារាម៉ូដែល និង តារាសម្ដែង ប្រុសដ៏មានប្រជាប្រិយភាពមួយរូប លោក រស់ រាជ្ជសាល បច្ចុប្បន្នកាន់តែទទួលបានការ គាំទ្រ ជាបន្តបន្ទាប់តាម រយៈថតខ្សែភាពយន្តនានា ជាពិសេស លោកទទួលបានឱកាសសម្តែងធំៗជាច្រើន ដោយសារ តែ លោក រស់ រាជ្ជសាល មានទេពកោសល្យ និង សមត្ថភាព សម្តែង បានយ៉ាងល្អ និង ទទួលបានការកោតសរសើរ ពីស្នាដៃសម្ដែងរបស់លោក ។




ក្រៅពីមហាជន និង អ្នកគាំទ្រ ស្ងើចសរសើរ លើ សមត្ថភាព សម្តែងគ្រប់ប្រភេទតួអង្គ មិន ថាកាច ឬ ស្លូត ឬ យ៉ាងណា នោះទេ លោក រស់ រាជ្ជសាល កាន់តែធ្វើឲ្យ អ្នកគាំទ្រ លង់ នឹង ភាពស្រស់សង្ហារបស់លោកបន្ថែមពីលើការសម្តែងទៀតផង ។




ជាក់ស្តែងថ្មីៗ នេះតារាសម្តែងប្រុសសង្ហា លោក រស់ រាជ្ជសាល កាន់តែទទួលបានការ ចាប់អារម្មណ៍ថែមមួយកម្រិត ទៀតបន្ទាប់ពីលោកបានបង្ហោះរូបថតមួយចំនួនដែលបាន បញ្ចេញមន្ត ស្នេហ៍ និងភាពសង្ហារបស់លោក ព្រោះ ជា រូបភាពនៃ ការថត ដោះអាវបង្ហាញ សាច់សខ្ចី សាច់ដុំ ទាំង កង់ៗ ធ្វើអោយ អ្នកគាំទ្រមើលឃើញហើយ ភ្លឹកមិនស្ទើ នោះ ទេ ឬ អាច ថាបេះដូង លោតញាប់ខុសចង្វាក់ នឹងសម្រស់ស្រស់ សង្ហាបែបនេះ ។



ក្រោយ ពី បានឃើញ បែប នេះ មាន ហ្វេ ន ៗ ជា ច្រើន ទប់ អារម្មណ៍ មិន សរសើរ មិន បាន ដែល លោក រស់ រាជ្ជសាល ថែ រាង យ៉ាង ស្រស់ សង្ហា បែប នេះ ជា ពិសេស សាច់ដុំ ពិតជា ធំ ៗ តែ ម្តង និង តឹង ណែន ពេញទំហឹង ដោយ មើលទៅ កាន់តែ ទាក់ទាញ ជា មុន និង ស្រស់ សង្ហា ខ្លាំង តែ ម្ដង ។



មិន ត្រឹមតែ មហាជន អ្នកគាំទ្រ សរសើរ ពី ការ ព្យាយាម ថែរក្សា រាង និង ទៅ ហាត់ប្រាណ ជា ប្រចាំ នោះ ទេ លោក រស់ រាជ្ជសាល សម្តែង ក៏ ទទួល បាន ប្រជាប្រិយ ពី ការ ថត ខ្សែភាពយន្ត នានា និង ឧស្សាហ៍ មាន វត្ត មាននៅក្រៅប្រទេស ផង ដែរ តាម រយៈ ការ សហការ បង្កើត កម្មវិធី នានា នៅ ក្នុង ប្រទេស កម្ពុជា ៕