នគរបាលឆ្មក់ចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន នៅកន្លែងរោងចាំចំការទុកចោលឃាត់ខ្លួន បានជនសង្ស័យប្រើប្រាស់ច្រើននាក់

ខេត្តប៉ៃលិន ៖ 

កម្លាំងផែនប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចំការទុកចោលមួយកន្លែងឃាត់ខ្លួនជនសង្ស័យជា ច្រើននាក់។ ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។



ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យ ទី១- ឈ្មោះ ម៉េង ស៊ូហ្វីយ៉ាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+) ឆែកឆេររកឃើញម្សៅក្រាម ព៌ណសថ្លាសង្ស័យម៉ាទឹកកក០១កញ្ចប់ ទម្ងន់១,៩៧ក្រាម សាច់ថ្នាំសុទ្ធ។ ទី២-ឈ្មោះ ម៉េង វិណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+) ។ ទី៣-ឈ្មោះ សារី មូសើ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+)។ ទី៤-ឈ្មោះ នាក់ ម៉ានិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+)។ ទី៥-ឈ្មោះ សឿន ផានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+) ឆែកឆេររកឃើញម្សៅក្រាម ព៌ណសថ្លា សង្ស័យម៉ាទឹកកកចំនួន០៤កញ្ចប់ ក្នុងនោះធំ០១កញ្ចប់ ទម្ងន់៣,៤៨ក្រាម សាច់ថ្នាំសុទ្ធ។ 



ប្រភពដដែលបន្តទៀតថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមព៌ណសថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០៥កញ្ចប់ ក្នុងធំ០១កញ្ចប់ទម្ងន់៥,៤៥ក្រាម ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ាក iphoneខូច ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ០១គ្រឿង ម៉ាក ViVo ពណ៌ខៀវ០១គ្រឿង ម៉ូតូ០៣គ្រឿង ម៉ាកHonda dream ពណ៌ខ្មៅ គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០២០ ចំនួន០១គ្រឿង ម៉ាក Honda dream ពណ៌ក្រហម ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខកំពង់ចាម1U-2263 ចំនួន០១គ្រឿង ម៉ាកHonda Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1G-4461 ចំនួន០១គ្រឿង។ ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី៕