បើកបរម៉ូតូធំ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូរ៉ឺម៉កបុកពីក្រោយរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូដឹកទឹកសុទ្ធបុកជាមួយនឹងម៉ូតូធំ ក្នុងទិសដៅស្របទិសគ្នា ដោយសារតែម៉ូតូធំបត់ឆ្វេងមិនមើលមុខក្រោយ បណ្ដាលអោយខាងម៉ូតូធំរងរបួសបាក់ភ្លៅខាងធ្វេងម្នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចជិតស្ពានស្ទឹងតារាប ភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។






ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបរឈ្មោះ សិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ វាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររ៉ឺម៉កកង់បីដឹកទឹកសុទ្ធលក់ គ្មានស្លាកលេខ គ្មានរបួស រីឯរ៉ឺម៉កខូចខាតស្រាល។ ចំណែកអ្នកបើកបរម៉ូតូ មាន ឈ្មោះ ផាត ប្រាឌីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអូរឬស្សីក្រោម ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើកបរម៉ូតូធំម៉ាក Mslaz ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-4589 រងរបួសធ្ងន់ បាក់ភ្លៅខាងធ្វេង ម៉ូតូខូចខាងស្រាល។ ប្រភព ព័ត៌មានបានបញ្ជាក់ថា មូលហេតុនេះ បណ្ដាលមកពីកត្តាម៉ូតូធំបត់ធ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាល ឲ្យម៉ូតូរ៉ឺម៉កបុកពីក្រោយពេញទំហឹងដួលប្រាវរងរបួសតែម្តង។ ក្រោយធ្វើការវស់វែងកម្លាំងជំនាញការិយាល័យចរាចរណ៍កំពុងដោះស្រាយតាមនិតិវិធី៕