រថយន្តដឹកត្រាក់ទ័រពន្លះជាមួយម៉ូតូរងរបួសធ្ងន់ស្រាល២នាក់ ត្រូវគេបញ្ជូនទៅសង្គ្រោះ

ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ០១ករណី បណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ ខណ:ដែលបើកបរម៉ូតូក្នុងល្បឿនលឿននៅចំណុចផ្លូវចុះចំណោត រីឯរថយន្តបើកបរចូលខាងអាទិភាពភាគីម៉ូតូ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥៧ ចំណុចលើផ្លូវចុះចំណោត ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង,ខូចខាតរថយន្តកម្រិតស្រាល០១គ្រឿង 




ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីរងគ្រោះ មាន ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តាះអាសន្ន ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសបាក់ជើងខាងឆ្វេង)បើកបរម៉ូតូម៉ាក ហុងដាស្កូបពី ពណ៌ក្រហម ពាក់ផ្លាកលេខបាត់ដំបង1AR-9098 ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន។ ចំណែកអ្នករួមដំណើរឈ្មោះ ឡាក់ ប៊ុន លាភ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តាះអាសន្នភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសស្រាល)។ រីឯភាគីបង្ក ឈ្មោះ ឡឺម ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់(គ្មានរបួស)បើកបររថយន្ដ ម៉ាកហ៊ីយ៉ានដាយ ពណ៌ស លាយត្រួយចេកដឹកត្រាក់ទ័រ០១គ្រឿង គ្មានផ្លាកលេខ ទិសដៅពីលិចទៅកើត (បើកបររថយន្តចេញពីកន្លែងកើតហេតុ ដោយមិនបានឈប់ ត្រូវកម្លាំងសម្ថតកិច្ចឃាត់បាន នៅចំណុចទីស្នាក់ប្រជាការពារភូមិប៉ាងរលឹម និងបើកបរមិនគោរពផ្លូវអាទិភាពកង់រថយន្តចូលទៅក្រលោងខាងភាគីម៉ូតូប្រហែលចំនួន៥តឹក ត្រង់ចំណុចផ្លូវកោង)។



ជនរងគ្រោះ ដែលរបួសស្រាលត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ប្រភពបញ្ជាកថា មូលហេតុដែលបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ភាគីម៉ូតូបើកបរក្នុងល្បឿនលឿន និងភាគីរថយន្ដបើកបរមិនគោរពផ្លូវអទិភាព៕