នគរបាលឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនបញ្ជូនទៅតុលាការខេត្ត

ខេត្តប៉ៃលិន ៖ 

នគរបាលការិយា ល័យគ្រឿងញៀនខេត្តប៉ៃលិន ដឹកនាំកម្លាំងចុះស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបស្តែងក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារញៀនធាតិខុសច្បាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុមួយចំនួន ។ ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថ ជនសង្ស័យដែលចាប់ឃាត់ខ្លួន មាន ឈ្មោះ ឈិន វីវ៉ា (ហៅអាស្រី) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដបច្ចុប្បន្នរស់នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា វត្ថុតាងសម្ភារ:ដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE) ០៧កញ្ចប់ (ធំ២កញ្ចប់ តូច៥កញ្ចប់) ។ គ្រាប់អក្សរWYចំនួន០១គ្រាប់។ ជញ្ជីងចំនួន០១គ្រឿ។ សំភារៈជក់(ទែម៉ូម៉ែត្រ) ចំនួន២ដើម។ ក្រោយធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យ ត្រូវបាននគរបាលកសាងសំនុំរឿងបញ្ជូនទៅតុលាការខេត្តប៉ៃលិន ៕