ករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី (ជិះម៉ូតូដួលដោយខ្លួនឯង)

 ខេត្តប៉ៃលិន ៖ 

មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី (ជិះម៉ូតូដួលដោយខ្លួនឯង) ស្លាប់ម្នាក់ និងរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៥៥នាទីថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សចំនួន០១ នាក់ (ស្លាប់)និងខូចម៉ូតូ០១គ្រឿងកំរិតធ្ងន់។





ប្រភពព័ត៌មានបានឱ្យដឹងថា៖ ជនរងគ្រោះ(សព)ឈ្មោះ ទឿង ធារើន ភេទប្រុស អាយុ ២៣ឆ្នាំ (ស្លាប់-មុខរបរជាងឡាន)រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើកបរម៉ូតូម៉ាក អ៉ឹមស្លាស់ ពណ៍ខៀវ ពាក់ស្លាកលេខ: បាត់ដំបង 1AM.5277 ។ មូលហេតុគ្រោះថ្នាក់:កត្តាមនុស្សបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថានភាពស្រវឹង។ អ្នកបើកបរត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទើបបានស្លាប់តែម្ដង ចំណែកសពត្រូវបានសាច់ញាតិដឹកយកមកធ្វើបុណ្យតាមប្រពៃណី។