About Me

header ads

ប្រទះឃើញយុវជនមានសតិមិនប្រក្រតី ដែលបាត់ខ្លួនកាលពី៣ថ្ងៃមុន លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តប៉ៃលិន ៖ 

យុវជនម្នាក់ដែលមានសតិមិនប្រក្រតី ត្រូវបានគេប្រទះឃើញលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ខណៈបាត់ពីផ្ទះរបស់ខ្លួនអស់រយៈពេល៣ថ្ងៃ។ ហេតុការណ៍ប្រទះឃើញសពជនរងគ្រោះ ដែលមានសតិមិនគ្រប់លង់ទឹកស្រះស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្រះទឹកក្បែរភូមិ ក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ក្មេងប្រុសរងគ្រោះមានឈ្មោះ គី រចនា អាយុ១៧ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ ទីលំនៅបច្ចុប្បន្ននៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមការរៀបរាប់ពីឪពុកឈ្មោះ គី វាសនា អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ និងម្តាយឈ្មោះ ផន សុខគីម អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះបានឱ្យដឹងថា ៖ កូនរបស់ពួកគាត់ គឺមានសតិមិនគ្រប់តាំងពីតូចមកម្ល៉េះ រហូតមកដល់ថ្ងៃកើតហេតុ កូនប្រុសបួកគាត់ បានធ្វេីដំណេីរចេញពីផ្ទះដោយបាត់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២ និង០០នាទីរសៀល។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កន្លងមកកូនប្រុសបួកគាត់ បានចេញពីផ្ទះ ដើរទៅខាងក្រៅត្រឹមតែរយៈ២ទៅ៣ម៉ោងប៉ុណ្ណោះ គឺត្រឡប់មកផ្ទះវិញ។ តែម្តងនេះ រូបគេបានចេញពីផ្ទះបាត់ខ្លួនឈឹង មិនដឹងជាទៅទីណានោះទេ ហើយក៏នាំគ្នាដើរស្វែងរកគ្រប់ទីកន្លែងពីភូមិមួយទៅភូមិមួយនៅតែគ្មានដំណឹងទាល់តែសោះ។  ក្រោយមករហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង៣០នាទីព្រឹក ទេីបមានគេប្រទះឃេីញជនរងគ្រោះស្លាប់ដោយលង់ទឹកស្រះ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ទោះជាយ៉ាងណា សពត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័្ចយ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ធ្វើកោសល្យវិច័្ចយពិនិត្យឃើថាពិតជាបានស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕