About Me

header ads

ចាប់ជនសង្ស័យប្រើប្រាស់និងរក្សាទុកគ្រឿងញៀន រួមជាមួយនឹងវត្ថុតាង

ខេត្តប៉ៃលិន ៖ 

កម្លាំងនគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះបង្រ្កាបជាក់ស្តែងករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយនឹងគ្រឿងញៀនផងដែរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥៥នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្លោងទ្វាវត្តអូររអិល នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។






ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មាន ឈ្មោះ សុក វាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ន ស្នាក់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃ លិន ខេត្តប៉ៃលិន ។ វត្ថុតាងដែលដកហូតរួមមាន ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់ធំ (ទម្ងន់១.៣១ក្រាម ថ្លឹងថ្នាំសុទ្ធ។ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង 1AG-1654។ បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងត្រូវបានដកហូត នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕