About Me

header ads

ខេត្តប៉ៃលិន ៖ 

នគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិន ធ្វើការស្រាវជ្រាវស៊េីបអង្កេត និងបង្ក្រាបជាក់ស្ដែងករណីជួញដូររក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនស ង្ស័យទាំងនេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣  នៅចំណុចភ្នំដំបង ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យដែលនគរបាលចាប់ឃាត់ខ្លួនចំនួន០៣នាក់ ដូចខាង ក្រោម ៖ ទី១- ឈ្មោះ ឌឿន ដាំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឫស្សី១ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឆែកឆេររកឃេីញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន០៣កញ្ចប់(មានផ្ទុកសារធាតុញៀន+)។ ទី២- ឈ្មោះ ផាត ដាវីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្លូវមាស ឃុំស្រែស្ដៅ ស្រុកសំឡូត ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន+)។ ទី៣- ឈ្មោះ ហេន ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន+)។


ប្រភពបន្តទៀតថា វត្ថុតាងដែលដកហូតសរុបរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកកចំនួន០៣កញ្ចប់) ទម្ងន់១,៨៨ក្រាម សាច់ថ្នាំសុទ្ធ។ ឧបករណ៍សម្រាប់ជក់គ្រឿងញៀន០១ ដែកកែស០១ដើម ទូរស័ព្ទ០៣គ្រឿងម៉ាកoppo ០១គ្រឿងម៉ាក Infinix  ០១គ្រឿងម៉ាកsamsung ០១គ្រឿង។ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AF-8358 ចំនួន០១គ្រឿង។ ករណីខាងលើនេះ នគរបាលបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ដើម្បីអនុវត្តតាមនីតិវិធី៕