About Me

header ads

ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាម

ខេត្តប៉ៃលិន

ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមខេត្តប៉ៃលិន ចំនួន៣៧១គ្រួសារ ដែលធ្វើឡើងនៅក្នុងបរិវេណព្រះវិហារអ៊ីស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 



ឯកឧត្តម អុី ឈាន បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបើកទូលាយដល់បងប្អូនខ្មែរឥស្លាមតាមរយៈ ការអនុញ្ញាតឱ្យសិស្ស និស្សិតឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណី នៅតាមគ្រឹះ ស្ថានសិក្សាគ្រប់កម្រិត, ការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។  ឯកឧត្តមបន្តទៀតថា សម្ដេចតេជោ បានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ម៉្យាងទៀត រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភា ពដល់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់របណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និងនវានុវត្តន៍។ លើសពីនេះរាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។



សូមបញ្ជាក់ថា ៖ សាសនិកឥស្លាមនៅទូទាំងខេត្តប៉ៃលិន មានចំនួន៣៧១គ្រួសារ ស្មើនឹង១១២១នាក់ ក្នុងនោះស្រីចំនួន៥៧៥នាក់ ហើយបន្ទាប់មកក៏មានផ្តល់ជាស្បៀង សម្ភារ: ម្ហូបអាហារ និងថវិកាមួយចំនួន ដល់សាសនិកឥស្លាម ដែលចូលរួមក្នុងកម្មវិធីស្រាយបួសខែរំាម៉ាឌននេះផងដែរ៕  ដោយ ៖ នីយ៉ា