About Me

header ads

សង្ស័យគេលួចដុតព្រៃភ្នំខៀវ បណ្តាលឱ្យឆេះរាលក្បែរផ្ទះអ្នកភូមិ ផ្អើលរថយន្តពន្លត់អគ្គីភ័យ និងអាជ្ញាធរនាំគ្នាចូលពន្លត់

ខេត្តប៉ៃលិន ៖ 

ប្រជាពលរដ្ឋនាំគ្នា រត់ឆ្លេរឆ្លាចុះឡើងៗ បានរាយការ ណ៍ទៅអាជ្ញាធរ ដើម្បីឱ្យត្រៀមរថយន្តបន្លត់អគ្គីភ័យ ចូលជួយ ខណ:ភ្លើងកំពុងតែឆាបឆេះព្រៃភ្នំខៀវយ៉ាងសន្ធោរសន្ធៅ រាលមកឆេះផ្ទះប្រជាពលរដ្ឋ គេសង្ស័យថា មានជនខិលខូចមួយចំនួនលួចដុតព្រៃភ្នំខៀវ ដើម្បីរានយកដីធ្វើជាកម្មសិទ្ធិ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាំទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅលើភ្នំខៀវ ក្នុងភូមិថ្មី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ៖ ចាប់តាំងពីម៉ោងប្រមាណ៤ និង៣០នាទីរសៀលថ្ងៃដដែល គេឃើញមានផ្សែងហុយចេញពីភ្នំខៀវ ដោយសង្ស័យមានអ្នកលួចដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណ:ស្ងាត់មនុស្ស លុះក្រោយ ពេលដុតរួច ស្រាប់តែអណ្តាតភ្លើង រាលដាល ឆាបឆេះយ៉ាងពេញទំហឹងចុះពីលើភ្នំមកក្បែរផ្ទះអ្នកភូមិ ទើបអាជ្ញាធរមូលដ្ឋានបានទាក់ទងទៅដល់មន្រ្តីសាលាក្រុងប៉ៃលិន និងមន្រ្តីបរិស្ថានខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលស្ថានភាពភ្លើង ដោយមានរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តប៉ៃលិន ត្រៀមជាស្រេច ដើម្បីបាញ់ពន្លត់ឱ្យទាន់ពេលវេលា។   


ចំណែកប្រជាពលរដ្ឋដែលរស់នៅក្បែរៗ ភូមិខាងលើ បានលើកឡើងថា ៖ ព្រៃតំបន់ភ្នំខៀវ មានជនខិល ខូចចង់បានដីភ្នំខាងលើនេះធ្វើជាកម្មសិទ្ធិ នាំគ្នាកាប់បំផ្លាញ រួចដុត ឆេះគ្មានសល់ សូម្បីសត្វព្រៃរស់នៅលើភ្នំខៀវ ក៏នាំគ្នារត់ទៅរស់នៅកន្លែងឆ្ងាយៗ អស់ហើយ។ បើសិនជានាំគ្នាកាប់ទន្ទ្រានបែបនេះទៀត មើលទៅអាកាសធាតុ ពិតជាគ្មានលំនឹងនោះទេ អាចបង្កទៅជាបញ្ហាក្តៅខ្លាំង គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ហួតហែង និងភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់កើតឡើងថែមទៀតផងដែរ៕ ដោយ ៖ នីយ៉ា